Banner KNP Detail Top

លេចឮពាក្យចចាមអារ៉ាមថា សាច់ញាតិរបស់ក្រុមជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យជាច្រើននាក់ អាចនឹងត្រូវបានចៅក្រមដោះលែងឲ្យមានសេរីភាពម្នាក់ ជាថ្នូរនឹងលុយរាប់ពាន់ដុល្លារ តើពិតទេ?

លេចឮពាក្យចចាមអារ៉ាមថា សាច់ញាតិរបស់ក្រុមជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យជាច្រើននាក់ អាចនឹងត្រូវបានចៅក្រមដោះលែងឲ្យមានសេរីភាពម្នាក់ ជាថ្នូរនឹងលុយរាប់ពាន់ដុល្លារ តើពិតទេ?

ខេត្តកំពង់ស្ពឺ ៖ ការលេចឮពាក្យចចាមអារ៉ាមនេះ បានធ្វើឲ្យមជ្ឈដ្ឋានមហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំង ដោយខ្លះលើកឡើងជាសំណួរថា តើករណីនេះចៅក្រមអាចប្រើឆន្ទានុសិទ្ធិដោះលែងជនសង្ស័យម្នាក់ ក្នុងចំណោមជាច្រើននាក់នោះដែរឬយ៉ាងណា? បើពេលធ្វើសកម្មភាព គឺធ្វើទាំងហ្វូងបែបនេះ។
ក្រុមក្មេងទំនើងមួយក្រុម ដែលប្រដាប់ដោយកាំបិតផ្គាក់បាននាំគ្នាធ្វើសកម្មភាពកា.ប់កម្ទេចម៉ូតូដែលចតទុកនៅការ៉ាស់សាំងភីធីធី តាមបណ្ដោយផ្លូវលេខ៤១ ស្ថិតនៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ពេលនេះស្រាប់តែលេចឮពាក្យចចាមអារ៉ាមថា សាច់ញាតិរបស់ក្រុមជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យជាច្រើននាក់ អាចនឹងត្រូវបានចៅក្រមដោះលែងឲ្យមានសេរីភាពម្នាក់ជាថ្នូរនឹងលុយរាប់ពាន់ដុល្លារ។

បើតាមប្រភពដែលស្និទ្ធស្នាលបានបង្ហើបផងដែរថា ជនសង្ស័យឈ្មោះ សាំង វិសាល ម្នាក់ ក្នុងចំណោមជនសង្ស័យដទៃទៀត គឺជាកូនអ្នកមានស្តុកស្ដម្ភគួរសមម្នាក់ ក្នុងចំណោមជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពរួច។
មហាជនកំពុងរង់ចាំមើលថា តើលោកចៅក្រមដែលកាន់រឿងលើសំណុំរឿងព្រហ្មទណ្ឌលេខ០៧ ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ហ៊ានសម្រេចដោះលែងជនសង្ស័យឈ្មោះ សាំង វិសាល នោះដែរឬទេ? បើសិនជាលោកចៅក្រម ហ៊ានដោះលែងជនសង្ស័យនោះមែន មានន័យថា អ្វីដែលប្រភពបង្ហើបប្រាប់ គឺជាការពិតហើយ។
តុលាការមួយរូប បាននិយាយថា ករណីសមត្ថកិច្ចឃាត់មកទាំងហ្វូងបែបនេះ គ្មានអ្នកណាហ៊ានដោះលែងឲ្យនៅក្រៅឃុំនោះទេ។ បើទោះបីជាបានលាភសក្ការៈប៉ុន្មានក៏ដោយ ក៏គេមិនដែលរវល់ដែរ។ ម្យ៉ាងឈ្មោះ សាំង វិសាលនេះ មានមេធាវីការពារផង មានអ្នករត់ការឆ្វេចឆ្វាចផង គឺមិនយកចិត្តទុកដាក់ឡើយ។ ហើយរឿងជនសង្ស័យឈ្មោះ សាំង វិសាល គឺជាជនដៃដល់មួយរូប ក្នុងចំណោមជាច្រើនរូប ដូច្នេះគេមិនអាចធ្វើអ្វីតាមការចង់បានរបស់សាច់ញាតិជនសង្ស័យនោះទេ។ បើទោះជាយ៉ាងណាក្តី នេះគ្រាន់តែជាពាក្យចចាមអារ៉ាមក្រៅផ្លូវការតែប៉ុណ្ណោះ មិនអាចយកជាការបានឡើយ។
សូមរំលឹកថា នៅថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០០និង០៥នាទី កម្លាំងព្រហ្មទណ្ឌស្រុកសំរោងទង បានទទួលយកជនសង្ស័យម្នាក់ឈ្មោះ សុត សាវិន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពីនគរបាលស្រុកអង្គស្នួល ពាក់ព័ន្ធករណីកា.ប់បំផ្លិចបំផ្លាញម៉ូតូចំនួន៣គ្រឿង និងពាក់ព័ន្ធឃា.តកម្មលើស្ពានគុណគ្រូ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។ ដោយក្នុងនោះរួមមាន ៖
១- ម៉ាកស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1M.8585 ខូចខាតបែកចង្កៀងមុខ កុងទ័រ និងដាច់ផ្លាកលេខ ដែលជារបស់ឈ្មោះ សួង ភក្ដិនី ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
២- ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៧ ឡើងតែមឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់លេខ ភ្នំពេញ 1GM.3616 បែកក្បាំងមុខ កុងទ័រ និងចង្កៀងក្រោយ ដែលជារបស់ឈ្មោះ អន ទ្រី ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។
៣- ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IU.5385 បែកក្បាំងមុខ ចង្កៀងមុខ និងកុងទ័រ ដែលជារបស់ឈ្មោះ ផល មេសា ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅចំណុចការ៉ាស់សាំង PTT ស្ថិតក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង២១ និង១០នាទីថ្ងៃខែខាងលើ។
បន្ទាប់មកដោយមានការចង្អុល ដឹកនាំអនុវត្តតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីលោកជំទាវ ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ស្ពឺ និងយោងតាមចម្លើយរបស់ឈ្មោះ សុត សាវិន ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២២ ក៏បានសហការជាមួយការិយាល័យកំរឹតធ្ងន់ស្រុកអង្គស្នួល នគរបាលស្រុកកណ្ដាលស្ទឹង បន្តឃាត់បក្សពួកបានចំនួន៨នាក់បន្ថែមទៀត រួមមាន ៖
១- ឈ្មោះ ចេង សុវណ្ណ ភេទប្រុស អាយុ១៦ឆ្នាំ រស់ភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ឃា.តកម្មលើស្ពានគុណគ្រូកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។
២- ឈ្មោះ ប៉ាង បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ រស់ភូមិក្រាំងរលួស ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ក/ណ ពាក់ព័ន្ធកា.ប់ម៉ូតូកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផ្លូវ៤១ ស្ថិតក្នុងភូមិត្រពាំងអំពិល។
៣- ឈ្មោះ ពុទ្ធា រិទ្ធី ភេទប្រុស អាយុ២២ឆ្នាំ រស់ភូមិព្រៃកន្ទ្រា ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ក/ណពាក់ព័ន្ធករណីឃា.តកម្មលើស្ពានគុណគ្រូកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។
៤- ឈ្មោះ គឿន ថុនា ហៅថុ ភេទប្រុស អាយុ១៦ឆ្នាំ រស់ភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ក/ណ៣០/១២/២២។
៥- ឈ្មោះ ណាក់ និត ហៅឌិត ភេទប្រុស អាយុ១៦ឆ្នាំ រស់ភូមិកប់ចន្លុះ ឃុំព្រៃពួច ស្រុកអង្គស្នួល ក/ណ ៣០/១២/២២។

៦- ឈ្មោះ សាត ប្រុសពៅ ហៅកុង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ក/ណ ៣០/១២/២២។ ៧- ឈ្មោះ សាំង វិសាល ហៅបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ រស់ភូមិស្វាយឧត្ដម ឃុំសំរោងលើ ស្រុកអង្គស្នួល ក/ណ ៣០/១២/២២ ។
លុះនៅថ្ងៃទី១ ខែមករា ២០២៣ បន្តឃាត់ឈ្មោះ រី វាសនា ហៅស្នា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រៃកន្ទ្រា ឃុំរលាំងកែន ខេត្តកណ្ដាល ករណី១៨/៦/២២។ សរុប២ករណី (ពាក់ព័ន្ធករណីឃា.តកម្មលើស្ពានគុណគ្រូកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ និងករណីកាប់ម៉ូតូនៅចំណុចផ្លូវ៤១ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង) និងឃាត់ខ្លួនមនុស្សចំនួន៩នាក់ ហើយដកហូតបានវត្ថុតាងដូចជា ម៉ូតូ៣គ្រឿង, កាំបិ.តផ្គាក់២, ទូរស័ព្ទចំនួន២គ្រឿងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង