Banner KNP Detail Top

លោក ផែង វណ្ណៈ បានដាក់ពាក្យបណ្ដឹងចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ សុំប្ដឹងឈ្មោះ នី ណាក់ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបរិហារកេរ្តិ៍ជាសាធារណៈ ដោយទារសំណងជំងឺចិត្ត ចំនួន ៥០លានរៀល

លោក ផែង វណ្ណៈ បានដាក់ពាក្យបណ្ដឹងចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ សុំប្ដឹងឈ្មោះ នី ណាក់ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបរិហារកេរ្តិ៍ជាសាធារណៈ ដោយទារសំណងជំងឺចិត្ត ចំនួន ៥០លានរៀល

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ ក្នុងពាក្យបណ្ដឹងរបស់លោក ផែង វណ្ណៈ បានរៀបរាប់ថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ឈ្មោះ នី ណាក់ បានសរសេរសារនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ IMan-KH ដែលមានខ្លឹមសារថា “មិនដឹងថាទៅលុតជង្គង់ សំដែងធ្វើជាសែននៅផ្ទះឧកញ៉ាណាម្នាក់ឡើយ ឬគេហៅទៅស៊ីផឹកពេលសែនក៏ ថតយកប៉េ ព្រោះចូលចិត្តការពារគ្នាគេ តាមពិតពីមុនមក មិនដែលឃើញសែន ស្អីទេ។ មនុស្សរស់ដោយសារយកមុខ…” ។
យោងតាមមាត្រា ៣០៧ នៃក្រមព្រហ្មទណ្ឌ សំណេររបស់ឈ្មោះ ឌី ណាក់ ដែលបានសរសេរ និងបង្ហោះជាសាធារណៈ គឺជាការបរិហារកេរ្ដិ៍ជាសាធារណៈ ព្រោះខ្លឹមសារដែលឈ្មោះ នី ណាក់ សរសេរជាការអះអាងបំផ្លើស ដោយអសុទ្ធចិត្ត ធ្វើឲ្យសារធាណៈជនមានការយល់ច្រឡំ បណ្តាលឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោកយ៉ាងធ្ងន់ធ្ងរ។ ម្យ៉ាងវិញទៀត សំណេរខាងលើនេះ ក៏បានប្រើពាក្យជេរប្រមាថជាសារធារណៈ ផងដែរ “គេហៅទៅស៊ីផឹកពេលសែនក៏ថតយកប៉េ” ។
លោក ផែង វណ្ណៈ សំណូមពរឲ្យតុលាការផ្ដន្ទាទោសបុគ្គលឈ្មោះ នី ណាក់ តាមផ្លូវច្បាប់ និងទារសំណងជំងឺចិត្ត និងការខូចខាតចំនួន ៥០លានរៀល ។
ក្រឡេកមើលគណនីហ្វេសប៊ុក IMan-KH របស់លោក នី ណាក់ បានសរសេរនៅព្រឹកថ្ងៃពុធ ទី២៥ ខែឆ្នាំដដែល ដូច្នេះថា៖ «លោក ផែង វណ្ណៈ គាត់បានប្តឹងខ្ញុំហើយ សូមបងប្អូនជ្រាបជាដំណឹង ។ លោក នី ណាក់ បន្តថា បងប្អូនខ្មែរទាំងអស់ជាគោរពស្រលាញ់ ខ្ញុំសូមខ្ចីលុយម្នាក់៥០ ដល់១០០ដុល្លារ ដោយគ្មានការប្រាក់សម្រាប់ជាលុយ ដើម្បីសងជំងឺចិត្តរបស់លោក ផែង វណ្ណៈ (៥០លានរៀល) ១២,៥០០ដុល្លារ។ ខ្ញុំបាទគ្មានលុយឡើយ មានតែពឹងលើបងប្អូនជាអ្នកជួយ។ នៅពេលដែលខ្ញុំរកលុយបានពីការលក់សាច់ក្រក ទឹកឃ្មុំ វគ្គបង្រៀនកសិកម្ម ទំនិញកសិកម្មផ្សេងៗ ខ្ញុំនឹងសងបងប្អូនវិញគ្រប់ចំនួន។ បច្ចុប្បន្នខ្ញុំរកលុយបានខ្លះដែរ តែត្រូវប្រើការលើការដំណើរការអង្គការពលរដ្ឋយើង។ គំរោងធំបំផុតនៅក្នុងអង្គការ គឺកម្មវិធីកសិកម្ម ដែលមានការបណ្ដុះបណ្ដាលកសិករនូវបច្ចេកទេស ការស្វែងរកទីផ្សារកសិផល ការបង្កើតសហគមន៍កសិករ និងការសហការជាមួយអ្នកវិនិយោគទុន ក្នុងនិងក្រៅស្រុក» ៕

អត្ថបទដែលជាប់ទាក់ទង