Banner KNP Detail Top

បង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចចំបាប់ញុំ អតីតឡូត៍នេសាទលេខ ០១បាត់ដំបង ស្រុកឯកភ្នំ ខេត្តបាត់ដំបង

បង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចចំបាប់ញុំ អតីតឡូត៍នេសាទលេខ ០១បាត់ដំបង ស្រុកឯកភ្នំ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ សហការកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កម្លាំងសរុបចំនួន ០៧នាក់ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចចំបាប់ញុំ អតីតឡូត៍នេសាទលេខ ០១បាត់ដំបង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានប្រើប្រាស់សម្ភារក្នុងកិច្ចប្រតិបត្តិការរួមមាន កាណូតចំនួន ០៣គ្រឿង ដោយបង្ក្រាបបាន រួមមាន ៖
-សាច់មងប្រវែង ៦០០ម៉ែត្រ
-ឡុកសម្រាប់ចាប់ត្រីចំនួន ១គ្រឿង
-ប្រលែងត្រីចំរុះចំនួន ៣០គីឡូក្រាម ។
ករណីនេះ រាល់វត្ថុតាងដែលបង្ក្រាបបានសមត្ថកិច្ចកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង ដោយឡែកជនល្មើស បានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍ ៕

អត្ថបទដែលជាប់ទាក់ទង