Banner KNP Detail Top

ក្រុមក្មេងស្ទាវប្រុសស្រីចំនួន១១នាក់ ប្រមូលផ្តុំគ្នានៅផ្ទះសំណាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកទៅសួរនាំ នៅភ្នំពេញ

ក្រុមក្មេងស្ទាវប្រុសស្រីចំនួន១១នាក់ ប្រមូលផ្តុំគ្នានៅផ្ទះសំណាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកទៅសួរនាំ នៅភ្នំពេញ

ភ្នំពេញ៖ កាលពី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅផ្ទះសំណាក់៣ដុល្លារ យីហោ៦៨ ផ្លូវបេតុង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុននិងឈានទៅដល់ការឃាត់ខ្លួនមានប្រជាពលរដ្ឋបានរាយការណ៍ថាទីតាំងនេះ ត្រូវបានក្រុមក្មេងស្ទាវមួយក្រុមជួលដាច់ សម្រាប់ស្នាក់នៅនិងប្រមូលផ្តុំគ្នាចេញចូលរៀងរាល់ថ្ងៃសង្ស័យមានប្រព្រឹត្តបទល្មេីសផ្សេងៗទេីបកម្លាំងនគរបាលចុះទៅធ្វេីការឃាត់ខ្លួនតែម្តង។
ឃាត់ខ្លួនឆែកឆេលេីដងខ្លួននឹងតាមបន្ទប់ផ្ទះសំណាក់មិនមានឃេីញអ្វីនោះទេ បន្ទាប់មកក៏នាំខ្លួនយកទៅសួនាំបន្តនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីឱ្យឳពុកម្តាយមកធានាទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង