រថយន្តសង្គ្រោះបន្ទាន់ណាដែលគ្មានឈ្មោះគ្លីនិក គ្មានស្លាកសញ្ញា ឬគ្មានបិទលិខិតអនុញ្ញាតរបស់ក្រសួងសុខាភិបាលត្រូវចាប់ពិន័យ បើមានលើកទីពីរត្រូវបិទអាជីវកម្ម តែបើអត់គ្លីនិកទៀតត្រូវបញ្ជូនទៅតុលាការ
រថយន្តសង្គ្រោះបន្ទាន់ណាដែលគ្មានឈ្មោះគ្លីនិក គ្មានស្លាកសញ្ញា ឬគ្មានបិទលិខិតអនុញ្ញាតរបស់ក្រសួងសុខាភិបាលត្រូវចាប់ពិន័យ បើមានលើកទីពីរត្រូវបិទអាជីវកម្ម តែបើអត់គ្លីនិកទៀតត្រូវបញ្ជូនទៅតុលាការ
ភ្នំពេញ៖ លោក បណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានអោយដឹងថា តាមការទទួលបទបញ្ជាពីថ្នាក់លើ គឺអោយមន្ត្រីជំនាញសុខាភិបាលរៀបចំជាក្រុម ដើម្បីចុះត្រួតពិនិត្យ និងចាប់ចំពោះរថយន្តណាដែលគ្មានឈ្មោះគ្លីនិកឬគ្មានស្លាកសញ្ញា ឬគ្មានបិទលិខិតអនុញ្ញាតរបស់ក្រសួងសុខាភិបាល ដើម្បីធ្វើការផាកពិន័យអោយរាងចាល ។ លោកបន្តថា ប៉ុន្តែបើមានលើកទីពីរ គ្លីនិករបស់គាត់ត្រូវបិទអាជីវកម្មតែម្តង ប៉ុន្តែបើរថយន្តនោះ អត់មានក្លនិកទេត្រូវប្តឹងទៅតុលាការតែម្តង។ ការងារនេះ មន្ត្រីសុខាភិបាលសំខាន់ពឹងទៅលើកម្លាំងសមត្ថកិច្ចដែលឈរតាមគោលដៅលើដងផ្លូវ ព្រោះពួកគាត់មានគ្នាច្រើន បើពួកគាត់ពិនិត្យឃើញមានរថយន្តសង្គ្រោះនោះ គ្មានស្លាកលេខ គ្មានឈ្មោះគ្លីនិក និងមិនមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលទេ សុំអោយឃាត់ រួចជូនដំណឹងមកមន្ទីរសុខាភិបាល មន្ត្រីជំនាញចុះទៅភ្លាមៗតែម្តង។
កាលពីពេលកន្លងមក មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចេញលិខិតជម្រាបជូនទៅស្នងការដ្ឋាន នគរបាល បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីស្នើសុំជួយចាត់វិធានការទប់ស្កាត់រថយន្តគិលានសង្គ្រោះឯកជនដែលគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលកំពុងចល័ត ឬចតលើចញ្ចើមផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ (រថយន្តគ្មានឈ្មោះគ្លីនិកឬគ្មានស្លាកសញ្ញា ឬគ្មានបិទលិខិតអនុញ្ញាតរបស់ក្រសួងសុខាភិបាល ) ៕