Banner KNP Detail Top

ក្រុមជួញដូរគ្រឿងញៀន ៤នាក់ សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

ក្រុមជួញដូរគ្រឿងញៀន ៤នាក់ សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ ៖ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ក្រុមជួញដូរគ្រឿងញៀន ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រមាណជាង១០០គីឡូក្រាម ។
ដោយអនុវត្តតាមបញ្ជានាយឧត្តមសេនី យ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ទី មុនិន្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបបទល្មើសរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ស្ថិតនៅក្នុងបន្ទប់លេខ ៣០០៥ ជាន់ទី៣០ និងបន្ទប់លេខ ៣១១០ ជាន់ទី៣១ នៃខុនដូអរអេនអេហ្វ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានធ្វើការឃាត់ខ្លួនឈ្មួញគ្រឿងញ្រៀង៤នាក់និងដកហូតសារធាតុជាង ១០០គីឡូក្រាម។ ជនសង្ស័យទាំង៤នាក់នោះមាន៖
១.ឈ្មោះ ទាន់ លន់ ភេទប្រុស
២.ឈ្មោះ ហាវ យីជុន ភេទប្រុស
៣.ឈ្មោះ ថាំ យីហាន់ ភេទស្រី (៣នាក់នេះជាជនជាតិចិន) និង៤.ឈ្មោះ វ៉ា លីយ៉ា ភេទស្រី ជនជាតិខ្មែរ ។ ក្នុងកិច្ចសហការបង្ក្រាបនោះដែរសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន សារធាតុញៀនសរុប១៣.២០ គីឡូក្រាម ក្នុងនោះមាន :
.សារធាតុញៀនប្រភេទ មេតាំហ្វេតាមីន ១.៨ គីឡូក្រាម ។
.សារធាតុញៀនប្រភេទ ខេតាមីន ១.៩ គីឡូក្រាម ។
.សារធាតុញៀនប្រភេទ ខេតាមីនរាវ៥០ដប ទម្ងន់ ០.៥ គីឡូក្រាម ។
.សារធាតុញៀនប្រភេទ MDMA ៦៩ កញ្ចប់ស្មើទម្ងន់ ៩ គីឡូក្រាម ។
.សារធាតុញៀនប្រភេទកាហ្វេអុីនទម្ងន់ ០.៩ គីឡូក្រាម ។
.កញ្ឆាស្ងួតទម្ងន់ ២ គីឡូក្រាម
.ម្សៅពណ៌ទឹកក្រូចសម្រាប់លាយកែច្នៃគ្រឿងញៀន ៨១កញ្ចប់ ស្មើនឹងទម្ងន់៨១ គីឡូក្រាម ។
.រថយន្ត ២ គ្រឿង ។
សំណុំរឿងគ្រឿងញៀនជាង១០០ គីឡូក្រាមខាងលើនេះ ស្ថិតនៅកញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីបើកការស៊ើបសួរ និងមកដល់ពេលនេះតំណាងអយ្យការសាកសួរមិនទាន់ចប់ទេ ៕

អត្ថបទដែលជាប់ទាក់ទង