Banner KNP Detail Top

មហាជនអ្នកគាំទ្របាននិងកំពុងផ្ទុះការភ្ញាក់ផ្អើល តារាចម្រៀងស្រីជើងចាស់ ដ៏មានប្រជាប្រិយភាព គឺអ្នកនាង ឡាយ លក្ខិណា

មហាជនអ្នកគាំទ្របាននិងកំពុងផ្ទុះការភ្ញាក់ផ្អើល តារាចម្រៀងស្រីជើងចាស់ ដ៏មានប្រជាប្រិយភាព គឺអ្នកនាង ឡាយ លក្ខិណា

ភ្នំពេញ ៖ ផ្ទុះការភ្ញាក់ផ្អើល ទៅលើរូបឆោមដ៏ស្រស់ផូរផង់ និងសម្រស់ដ៏ស្រស់ស្អាតមិនចេះចាស់របស់តារាចម្រៀងស្រីជើងចាស់ដ៏មានប្រជាប្រិយភាព គឺអ្នកនាង ឡាយ លក្ខិណា ក្រោយតារាចម្រៀងស្រីរូបនេះ បានបង្ហាញវត្តមានច្រៀងនៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍កូនប្រុសរបស់មិត្តភ័ក្ត ខណៈបាត់មុខពីសិសល្បៈយូរក្ដី តែបង្ហាញវត្តមានម្ដងនេះ សម្រស់កាន់តែស្រស់ស្អាត និងក្មេងជាវ័យទៅទៀត។
តារាចម្រៀងស្រី អ្នកនាង ឡាយ លក្ខិណា ជឿជាក់ថាប្រិយមិត្តពុកម៉ែបងប្អូន ក៏ដូចជាអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស ជាពិសេសអ្នកគាំទ្រកម្ពុជានិងប្រទេសកាណាដា ប្រាកដជាបានស្គាល់យ៉ាងច្បាស់ អំពីសមត្ថភាពទេពកោសល្យដ៏អស្ចារ្យក្នុងវិស័យសិល្បៈរបស់តារាចម្រៀងស្រីរូបនេះ។
តារាចម្រៀងស្រីជើងចាស់ជំនាន់តារាចម្រៀង អ្នកនាងស្រី តូច ចំណាន រូបនេះ អាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះរណ្ដំ ជាមួយសំឡេងដ៏ក្រអួនក្រអៅរបស់អ្នកនាង រហូតធ្វើឲ្យមហាជនទូទាំងប្រទេសពេញចិត្តចំពោះសមត្ថភាពក្នុងការបកស្រាយបទចម្រៀងរបស់អ្នកនាងយ៉ាងខ្លាំងកាលពីជំនាន់នោះ។
កាលពីថ្មីៗកន្លងទៅនេះ តារាចម្រៀងស្រី អ្នកនាង ឡាយ លក្ខិណា ក៏បានធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរអំពីរូបសម្រស់ដ៏ស្រស់ផូរផង់មិនចេះចាស់របស់អ្នកនាងគ្រប់ៗគ្នា ក្រោយអ្នកនាងបានបង្ហោះរូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុកផ្លូការដែលមានឈ្មោះជាភាសាអង់គ្លេសថា Lay Leakena។
រូបភាពដែលបង្ហោះនេះ ដូចបានជម្រាបជូននេះ គឺអ្នកនាងបង្ហាញវត្តមានច្រៀងនៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍កូនប្រុសរបស់មិត្តភ័ក្តល្អដែលបានបែកគ្នាជាង១០ឆ្នាំ រហូតធ្វើឲ្យអ្នកនាងមានក្ដីរីករាយយ៉ាងខ្លាំងដែលបានជួបគ្នាជាមួយមិត្តចាស់ ខណៈអ្នកគាំទ្រភ្លូកទឹកភ្លូកដី បែរជានាំគ្នាបញ្ចេញមតិបង្ហាញការចាប់អារម្មណ៍ និងនាំគ្នាស្ងើចសរសើរពីសម្រស់ធម្មជាតិរបស់អ្នកនាងយ៉ាងព្រោងព្រាតតែម្ដង។
អ្នកគាំទ្រផ្សេងទៀតលើកសរសើរថា បងមើលទៅដូចក្មេងវ័យ២០ឆ្នាំអញ្ចឹង ខ្ញុំជាអ្នកគាំទ្របងមួយរូប សូមស្ងើចសរសើររូបសម្រស់បងស្រី ដែលថែរក្សាបានយ៉ាងសស្រស់ស្អាតក្មេងជាងវ័យ ។ បងប្អូនមួយចំនួនទៀតលើកសរសើរថា សុំសរសើរបងស្រីខ្លាំងណាស់ ដែលថែរក្សារូបសម្រស់បានយ៉ាងផូរផង់ និងនៅតែក្មេងស្អាតដដែល។ គិតតាំងពីខ្ញុំនៅកូនក្មេងដែលតែងតែមើលចម្រៀងបងស្រីឃើញថា បងសម្រស់ស្អាតណាស់កាលនោះ ហើយបើងាកមកដល់បច្ចុប្បន្នឯណេះវិញ បងស្រីនៅតែស្រស់ស្អាតដដែលឥតចាស់ទៅណាស់សោះ ឯខ្ញុំវិញឡើងចាស់។ នៅមានមតិលើកសរសើរជាច្រើនទៀត ដែលយើងមិនអាចលើកយកមករៀបរាប់បកស្រាយលម្អិត ដើម្បីជម្រាបជូនប្រិយមិត្តពុកម៉ែបងប្អូនបានស្ដាប់អស់នោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង