ប្រជាពលរដ្ឋចំនួន៣៨គ្រួសារ បានបន្តលុតជង្គង់សំពះអង្វរសម្តេចតេជោ ហ៊ុន សែន និងសម្តេច កត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន មេត្តាជួយអន្តរាគមន៍
ប្រជាពលរដ្ឋចំនួន៣៨គ្រួសារ បានបន្តលុតជង្គង់សំពះអង្វរសម្តេចតេជោ ហ៊ុន សែន និងសម្តេច កត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន មេត្តាជួយអន្តរាគមន៍
ភ្នំពេញ ៖ ការទទូចអង្វរសុំដល់ថ្នាក់ដឹកនាំបានធ្វើនៅពេលថ្មីនេះ ខណះពេលដែលពួកគាត់បានជួបប្រមូលផ្តុំជាថ្មី នៅលើដីឡូត៍ដែលពួកគាត់ទិញនិងប្រគល់ប្រាក់គ្រប់ចំនួនរួចហើយ នៅក្នុងភូមិ ភ្លូរផ្អែម សង្កាត់គោករការ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋចំនួន៣៨គ្រួសារបានបន្តលុតជង្គង់សំពះអង្វរសម្តេចតេជោ ហ៊ុន សែន និងសម្តេច កត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ឱ្យលោកឧកញ៉ា អ៊ឹង ឃាង ប្រធានក្រុមហ៊ុនអ៊ឹងឃាងគ្រុប កាត់ប្លង់កម្មសិទ្ធិដីធ្លីជូនពួកគាត់ទៅតាមកិច្ចសន្យាសះជា និងបញ្ចប់វិទាទ ។
នេះជាលើកទី៥ហើយ ដែលប្រជាពលរដ្ឋចំនួន៣៨គ្រួសារជាអ្នករងគ្រោះ ទិញដីពីឧកញ៉ា អ៊ឹង ឃាងបានផ្ទុះការវ៉ានិងទទូចស្នើសុំសម្តេច តេជោហ៊ុន សែន ជួយអន្តរាគមន៍អោយលោកឧកញ៉ាអ៊ឹង ឃាងកាក់ប្លង់ដីកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដោយគោរពតាមកិច្ចសន្យាសះជារបស់សម្តេច បន្ទាប់ពីមានការជួយដោះស្រាយគ្នាសម្របសម្រួលនៅចំពោះមុខលោកដួង តារា ជំនួយការផ្ទាល់របស់សម្តេច តេជោហ៊ុន សែន និងជារដ្ឋលេខាធិការទីស្តីការគណះរដ្ឋមន្ត្រី។
ប្រជាពលរដ្ឋដែលបានស្នើសុំអន្តរាគមន៍ពីសម្តេចពុកបានអោយដឹងថា កន្លងមក ប្រជាពលរដ្ឋ បានស្នើសុំអន្តរាគមន៍បន្ថែមទៅឯកឧត្តមដួង តារា ជំនួយការផ្ទាល់សម្តេចពុក និងទៅអភិបាលខណ្ឌព្រែកព្នៅច្រើនលើកច្រើនសារ ដើម្បីឱ្យជួយអន្តរាគមន៍អោយលោកឧកញ៉ាអ៊ឹង ឃាងអនុវត្តកាតព្វកិច្ចកាត់ប្លង់ដីជូនប្រជាពលរដ្ឋ ហើយថ្នាក់ដឹកនាំទាំងអស់ បានស្នើទៅលោកឧកញ៉ាអ៊ឹង ឃាង អោយគោរពច្បាប់ និងកិច្ចសន្យារបស់គាត់ ប៉ុន្តែគាត់មិនព្រមអនុវត្តកាតព្វកិច្ចលើកិច្ចសន្យា និងឯកសារផ្សេង ដែលបានសន្យាចំនួនមុខប្រជាពលរដ្ឋ និងអ្នកច្បាប់ព្រមទាំងមិនគោរពតាមយោបល់ថ្នាក់ដឹកនាំក្នុងការកាត់ប្លង់ជូនប្រជាពលរដ្ឋឡើយ ។
ផ្ទុយទៅវិញ លោកឧកញ៉ា អ៊ឹង ឃាង បានយកប្រជាពលរដ្ឋធ្វើជាចំណាច់ខ្មាំង ធ្វើអោយរាស្ត្រស្រក់ទឹកភ្នែក បង្កបញ្ហាដល់សង្គម និងសម្តេចពុក ហាក់ដូចជាប្រទេសគ្មានច្បាប់ ។ ប្រជាពលរដ្ឋក៏បានលុតជង្គង់សំពះសុំអង្វរ ដល់សម្តេច តេជោ ហ៊ុន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត មេត្តា ជួយអន្តរាគន៍ អោយលោកឧកញ៉ាអ៊ឹង ឃាង កាត់ដី ធ្វើប្លង់ជួនប្រជាពលរដ្ឋតាមកិច្ចសន្យា ដោយក្តីអនុគ្រោះ
ផង៕