Banner KNP Detail Top

ឃុំខ្លួនក្រុមក្មេងទំនើង យកផ្គាប់ និងចំពាមកៅស៊ូ ដេញកាប់ជនរងគ្រោះ ចោទពីបទ ប៉ុនប៉ងឃាតកម្ម និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

ឃុំខ្លួនក្រុមក្មេងទំនើង យកផ្គាប់ និងចំពាមកៅស៊ូ ដេញកាប់ជនរងគ្រោះ ចោទពីបទ ប៉ុនប៉ងឃាតកម្ម និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

ខេត្តកណ្តាល ៖ កាលពីល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ សម្រេចចេញដីការឃុំខ្លួនក្រុមក្មេងទំនើង យកផ្គាប់ និងចំពាមកៅស៊ូ ដេញកាប់ជនរងគ្រោះ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ «ប៉ុនប៉ងឃា.តកម្ម និងកា.ន់កា.ប់អាវុធដោយគ្មានការអនុញ្ញាត» តាមមាត្រា២៧ និងមាត្រា១៩៩ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តកាលពីវេលាម៉ោង៣ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ចំណុចភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ រ៉ុណ ដារ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ បុគ្គលិកដឹកជញ្ជូនអីវ៉ាន់ មានទីលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
ជនត្រូវចោទចំនួន៥នាក់រួមមាន ១-ឈ្មោះ វ៉ុន ម៉េងហួត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអញ្ជែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ២-ឈ្មោះ ង៉ូក សុខណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករដំឡើងរោងការ មានទីលំនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ៣-ឈ្មោះ ឡាត់ លីអូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជួសជុលម៉ូតូ មានទីលំនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ៤-ឈ្មោះ ស្រ៊ី សុខជា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករធ្វើរោងការ មានទីលំនៅភូមិត្បូង ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និង៥-ឈ្មោះ ស្រេង ប៊ុនហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងកាត់សក់ មានទីលំនៅភូមិក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
នគរបាលស្រុកកៀន ស្វាយ បានប្រាប់អោដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៣និង០០នាទី ជនរងគ្រោះជិះម៉ូតូចេញពីផ្ទះមកឌុបសង្សារចេញពីធ្វើការ នៅសាវេនផាប់ នៅឃុំព្រែកតាមាក់ ពេលជិះម៉ូតូដល់រង្វង់មូលព្រែកតាមាក់ ក្រុមជនសង្ស័យមានគ្នា ០៥នាក់ បានជិះម៉ូតូ ០២គ្រឿង ដោយកាន់កាំបិតខ្វែវ និងជំពាមកៅស៊ូ ជិះដេញកា.ប់ជនរងគ្រោះ។ រហូតដល់ភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ជនរងគ្រោះបានបិទភ្លើងម៉ូតូ ហើយជិះគេចចូលផ្លូវក្នុងភូមិ ពេលនោះជនរងគ្រោះជិះម៉ូតូបុកខឿនផ្លូវ បណ្តាលឲ្យដួលបែកក្បាំង និងបាក់ខ្នងកង់ម៉ូតូខាងមុខ បន្ទាប់មកជនរងគ្រោះបានលើម៉ូតូយកទៅលាក់ក្នុងចំការចេក។
ចំណែកជនសង្ស័យរកជនរងគ្រោះមិនឃើញក៏នាំគ្នាទៅអង្គុយនៅមាត់ទន្លេ ភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ក្រោយមកកម្លាំងប៉ុស្តិ៍ព្រះប្រសប់ចុះល្បាត ប្រទះឃើញក៏ឃាត់ខ្លួន មកសាកសួរនៅអធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្តាល។
សារភាពរបស់ក្រុមជនសង្ស័យបញ្ជាក់ថា មូលហេតុដែលខ្លួនដេញកាប់ជនរងគ្រោះ ព្រោះក្រុមជនរងគ្រោះធ្លាប់ដេញកាប់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង