Banner KNP Detail Top

ឃាត់ក្រុមក្មេងទំនើង ០៦នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សា ដោយយកកាំបិតផ្គាក់កាប់ និងយកខ្សែក្រវ៉ាត់ក្បាលដែកវាយ

ឃាត់ក្រុមក្មេងទំនើង ០៦នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សា ដោយយកកាំបិតផ្គាក់កាប់ និងយកខ្សែក្រវ៉ាត់ក្បាលដែកវាយ

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ ក្រុមក្មេងទំនើងចំនួន០៦នាក់ ពាក់ព័ន្ធករណីប្រើអំពើហិ.ង្សាដោយយកកាំបិតផ្គាក់កាប់ និងយកខ្សែក្រវ៉ាត់ក្បាលដែកវាយ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួន នេះបើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ហេតុការណ៍ហិង្សាដោយយកកាំបិតផ្គាក់កាប់ និងយកខ្សែក្រវ៉ាត់ក្បាលដែកវាយនេះ កើតឡើងកាលពីថ្ងៃ២២ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្នុងបរិវេណវត្តល្វា ផ្លូវលំ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ជនរងគ្រោះចំនួន០២នាក់ រួមមាន ៖
១- ឈ្មោះ ជា លីដេត ភេទប្រុស មុខរបរ កម្មករសំណង់ ទីលំនៅ ផ្លូវលំ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
២- ឈ្មោះ ទុំ សារ័ត្ន ភេទប្រុស មុខរបរ ជាងដែក ទីលំនៅ ផ្លូវលំ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ចំណែកឯជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ០៦នាក់ រួមមាន ៖
១- ឈ្មោះ ស ប៊ុនសេង ភេទប្រុស មុខរបរនៅផ្ទះ ទីលំនៅ ផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ជនដៃដល់)។
២- ឈ្មោះ ឆន សុថាត់ ភេទប្រុស មុខរបរ ជាងពិដាន ទីលំនៅ ផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
៣- ឈ្មោះ ពត ចាន់ជំនោរ ភេទប្រុស មុខរបរ នៅផ្ទះ ទីលំនៅ ផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
៤- ឈ្មោះ អ៊ុក ផល្លាប ភេទប្រុស មុខរបរ ផ្សារដែក ទីលំនៅ ផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
៥- ឈ្មោះ យឹម មករា ភេទប្រុស មុខរបរ នៅផ្ទះ ទីលំនៅ ផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
៦- ឈ្មោះ ឌឹម មិថុនា ភេទប្រុស មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា ទីលំនៅ ផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
វត្ថុតាងដកហូត ៖ កាំបិតផ្គាក់ដងឈើឬស្សី ចំនួន០១, ខ្សែក្រវ៉ាត់ក្បាលដែក ចំនួន០១។
ជនសង្ស័យ និងវត្ថុតាងនេះ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង