Banner KNP Detail Top

កម្មវិធីទាយ និងប្រកាសភេទកូនក្នុងផ្ទៃនេះ គឺជាកម្មវិធីដែលមិនធ្លាប់មានឡើងនៅកម្ពុជា

កម្មវិធីទាយ និងប្រកាសភេទកូនក្នុងផ្ទៃនេះ គឺជាកម្មវិធីដែលមិនធ្លាប់មានឡើងនៅកម្ពុជា

ភ្នំពេញ៖ កម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នំា២០២៣នេះ នៅលើស្កាយបាមួយកន្លែង គឺ Eclipse Terrace Barនាផ្លូវព្រះនរោត្តម ចាប់ពីម៉ោង៤រសៀល ដល់ម៉ោង ១០យប់។
កម្មវិធីទាយ និងប្រកាសភេទកូនក្នុងផ្ទៃនេះ គឺជាកម្មវិធីដែលមិនធ្លាប់មានឡើងនៅកម្ពុជា ហើយនាងក៏ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនភេសជ្ជៈមួយផងដែរ ដែលគ្រាន់តែការរៀបចំពិធីជប់លៀងនេះ។ នាងបានប្រកាសនៅលើបណ្តាញសង្គមដែរថា ដើមឡើយនាងត្រឹមចង់ជួបជុំជប់លៀងប្រកាសភេទកូនក្នុងផ្ទៃជាមួយនឹងសាច់ញាតិមិត្តជិតដិតខ្លះៗប៉ុណ្ណោះ ប៉ុន្តែដោយការសំណូមពរកម្មវិធីនេះនឹងធ្វើឡើងទ្រង់ទ្រាយធំបន្តិច ដោយនាងនឹងអញ្ជើញសិល្បករ និងក្រុមអ្នកគាំទ្រមួយចំនួនចូលរួមកម្មវិធីនេះផងដែរ។
តារាចម្រៀង ទេព បូព្រឹក្ស ត្រៀមរៀបចំពិធីជួបជុំជប់លៀងទ្រង់ទ្រាយធំមួយ ជាមួយអ្នកជិតដិត និងក្រុមអ្នកគាំទ្រ។ កម្មវិធីនេះត្រូវបានធ្វើឡើងដើម្បីប្រកាសអំពីភេទរបស់កូនក្នុងផ្ទៃរបស់នាង ដែលជាតំណក់ឈាមរួមគ្នា ជាមួយតារាចម្រៀងរ៉េបល្បីឈ្មោះ លោក ជីដេវីន នោះ។
នៅតែមិនទាន់ដឹងអំពីភេទកូនក្នុងផ្ទៃ ខណៈដែលកម្មវិធីក៏បានស្នើដល់អ្នកចូលរួមអាចស្លៀកសម្លៀកបំពាក់ពណ៌ខៀវប្រសិនបើពួកគេទាយថាកូនក្នុងផ្ទៃ គឺជាកូនប្រុស ហើយភ្ញៀវដែលទាយថាជាកូនស្រីអាចស្លៀកសម្លៀកបំពាក់ពណ៌ក្រហមបាន។
ប្រភពព័ត៌មានបានឲ្យដឹងថា នឹងមានព្រឹត្តិការណ៍ថ្មីប្លែសម្រាប់ពួកគេក្នុងឱកាសប្រកាសភេទកូនក្នុងផ្ទៃនេះ ខណៈដែលពេលនេះ នាងបានពរពោះដែលជាតំណក់ឈាមរួមគ្នា ជាមួយជីដេវីត រយៈពេល៨ខែកន្លងមកហើយ ៕

អត្ថបទដែលជាប់ទាក់ទង