បុរសម្នាក់ មានជំងឺសរសៃប្រសាទនៅជាប់ខ្លួន ខណៈពេលដែលជំងឺរើឡើង ក៏បានយកដំបងវាយប្រពន្ធ រហូតដល់ស្លាប់ រួចហើយគេចខ្លួនបាត់
បុរសម្នាក់ មានជំងឺសរសៃប្រសាទនៅជាប់ខ្លួន ខណៈពេលដែលជំងឺរើឡើង ក៏បានយកដំបងវាយប្រពន្ធ រហូតដល់ស្លាប់ រួចហើយគេចខ្លួនបាត់
ភ្នំពេញ៖ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពី រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះលី សុភា អាយុ៥៤ឆ្នាំ ចំណែកជនដៃដល់ជាប្តីឈ្មោះ សៀង សេត អាយុ៥៩ឆ្នាំ មានជំងឺប្រចាំកាយ(សរសៃប្រសាទ)។ នៅវេលាម៉ោងប្រហែល១និង៣០នាទីររសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ គេបានឃេីញបុរសជាប្តីបានកាន់ដែកបំពង់ទីបមួយកំណាត់រត់ចេញពីក្នុងផ្ទះ តែមិនមានអ្នកចាប់អារម្មណ៍នោះទេ។ រហូតមកដល់វេលាម៉ោង៤និង១៥នាទីខណៈកូនមកពីលក់ដូរនៅផ្សារវិញក៏ឡេីងទៅលេីឡៅតឿស្រាប់តែឃេីញម្តាយដេកដួលបាត់ស្មារតីក្នុងថ្លុកឈាមបាត់ទៅហេីយ ទេីបរាយការណ៍ទៅសមត្ថកិច្ចនិងហៅរថយន្តសង្គ្រោះមកជួយសង្គ្រោះ។ បន្ទាប់ពីក្រុមគ្រូពេទ្យបានពិនិត្យជាក់ស្តែងគឺជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។
ឳពុករបស់គាត់មានជំងឺប្រចាំកាយ(សរសៃប្រសាទ)ជាយូរឆ្នាំមកហេីយតែរយៈពេល៣ថ្ងៃមកនេះគាត់បានដាច់ថ្នាំមិនទាន់បានទៅបើកនៅមន្ទីរពេទ្យផងស្រាប់តែជំងឺរេីឡេីងវាយសម្លាប់ប្រពន្ធខ្លួនឯងតែម្តង ខណៈដែលកូនៗចាកចេញពីផ្ទះខ្លះទៅធ្វេីការខ្លះទៀតទៅលក់ដូរ។
សមត្ថកិច្ចកំពុងតាមចាប់ជនដៃដល់មកដាក់ទោសតាមច្បាប់៕