Banner KNP Detail Top

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញ…..

ខេត្តសៀមរាប : នាថ្ងៃអាទិត្យ ១០រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចយាងជាព្រះរាជាធិបតីភាព ក្នុងព្រះរាជពិធីបុណ្យសម្ពោធមណ្ឌលព្រះកម្មដ្ឋាន ព្រះករុណា ព្រះមហាក្សត្រ សីហមុនី នៅភូមិគោកបេង សង្កាត់គោចក ក្រុងសៀមរាប ខេត្តសៀមរាប។

មានព្រះរាជបន្ទូលនាឱកាសដ៏មហាប្រសើរថ្លៃថ្លានោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានប្រទានពរមណ្ឌលព្រះកម្មដ្ឋាន ព្រះករុណា ព្រះមហាក្សត្រ សីហមុនី មានដំណើរការប្រកបដោយជោគជ័យ និងទទួលបានការឧបត្ថម្ភគាំទ្របន្ថែមទៀតពីគ្រប់ជ្ឈដ្ឋានជាតិ និងអន្តរជាតិ និងសប្បុរសជននានា ដើម្បីរួមចំណែកថែរក្សាការពារ និងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានប្រោសព្រះរាជទានព្រះរាជទ្រព្យថវិកាចំនួន ៥០០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ទ្រទ្រង់សកម្មភាពរបស់មណ្ឌលព្រះកម្មដ្ឋាននេះ៕

អត្ថបទដែលជាប់ទាក់ទង