សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៖ រាជរដ្ឋា ភិបាលបានខិតខំថ្លឹងថ្លែង អំពីអ្នកចិញ្ចឹមជ្រូក និងអ្នកទទួលទានសាច់ជ្រូក
(កណ្តាល) ៖ នាថ្ងៃទី២៦ ខែ ធ្នូ២០២២ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា រាជរដ្ឋា ភិបាលបានខិតខំថ្លឹងថ្លែងអំពីអ្នកចិញ្ចឹមជ្រូកនិងអ្នកទទួលទានសាច់ជ្រូក ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធី បើកការដ្ឋានស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥គីឡូ ម៉ែត្រដែលជាហិរញ្ញប្បទានរបស់រដ្ឋាភិបា លចិនប្រមាណ ៦៧ លានដុល្លារអាមេរិក ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា អ្នកចិញ្ចឹមជ្រូកចង់ឲ្យរាជរដ្ឋាភិបាលជួយ ធ្វើឲ្យសាច់ជ្រូកឡើងថ្លៃ ។ ចំណែកអ្នកទទួ លទានសាច់ជ្រូកចង់ឲ្យសាច់ជ្រូកចុះថោក ។
បើតាមសម្តេចតេជោអ្នកចិញ្ចឹមជ្រូក មានចំនួនប្រមាណ១ម៉ឺននាក់ប៉ុណ្ណោះចំណែកអ្នកអ្នកទទួលទានសាច់ជ្រូកមានជាង១០ លាននាក់ដូចនេះតើយើងត្រូវតម្រូវទៅតាមចំនួនភាគតិចឬភាគច្រើន? ។ តែរាជរដ្ឋាភិ បាលខិតខំថ្លឹងថ្លែងដើម្បីឲ្យទាំងអ្នកចិញ្ចឹម ធ្វើយ៉ាងណាឲ្យមានចំណេញហើយអ្នកទទួលទានសាច់ជ្រូកអាចទទួលយកបាន ៕