បុរសម្នាក់ បានកែឆ្នៃគ្រាប់នៅក្នុងផ្ទះរបស់ខ្លួន បណ្ដាលឲ្យផ្ទុះត្រូវដាច់ដៃ ដាច់ជើង រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ជាអកុសលស្លាប់ នៅពាក់កណ្ដាលផ្លូវ
បុរសម្នាក់ បានកែឆ្នៃគ្រាប់នៅក្នុងផ្ទះរបស់ខ្លួន បណ្ដាលឲ្យផ្ទុះត្រូវដាច់ដៃ ដាច់ជើង រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ជាអកុសលស្លាប់ នៅពាក់កណ្ដាលផ្លូវ
កំពង់ធំ៖ ករណីផ្ទុះគ្រាប់បែកនេះបានកើតឡើងនៅ ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៣ នេះ បុរសដែលបាត់បង់ជីវិតឈ្មោះ នឿន វិត អាយុ ៤២ឆ្នាំ ប្រពន្ធឈ្មោះ ទឺ មុំ អាយុ ៣៩ឆ្នាំ មានកូន ០៥ នាក់ (ស្រី ០១ នាក់) រស់នៅភូមិកន្ទាក ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
បុរសម្នាក់បានកែឆ្នៃគ្រាប់នៅក្នុងផ្ទះរបស់ខ្លួន បណ្ដាលឲ្យផ្ទុះត្រូវដាច់ដៃ ដាច់ជើងរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ជាអកុសលបានស្លាប់បាត់បង់ជីវិតនៅពាក់កណ្ដាលផ្លូវ ។
សមត្ថកិច្ច បានបញ្ជាក់ថា បើយោងតាមសម្ដីអ្នកជិតខាងបានរៀបរាប់ប្រាប់ថា បុរសនេះរើសបានគ្រាប់ រួចហើយយកមកវ៉ៃបណ្ដាលឲ្យផ្ទុះ បង្កគ្រោះថ្នាក់តែម្តង ។ សពបុរសនេះ ត្រូវបានដឹកត្រឡប់យកមកវិញផ្ទះ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕