Banner KNP Detail Top

លំនៅឋានមួយខ្នងឈើលើ ថ្មក្រោមត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង

លំនៅឋានមួយខ្នងឈើលើ ថ្មក្រោមត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង

ខេត្តព្រះសីហនុ ៖ នៅ រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ករណីអគ្គិភ័យនេះបានកើតឡើង បណ្តាលអោយឆេះផ្ទះ០១ខ្នង ដែលមានទំហំ០៧×០៩ម៉ែត្រ សង់អំពីឈើលើថ្មក្រោម និងដំបូលប្រកស៊ីប្រូ ដែលជាកម្មសិទ្ធ ឈ្មោះ សឹង រឿន ភេទប្រុស អាយុ៦៨ឆ្នាំ មានទីលំនៅដូចកន្លែងកើតហេតុ។ តាមម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចថា អគ្គិភ័យនេះ មូលហេតុឆ្លងចរន្ដអគ្គីសនី។ លោកអធិការបានបន្ថែមថា ករណីអគ្គិភ័យខាងលើនេះ បណ្ដាលឲ្យខូចខាតទាំងស្រុង (សំលៀកបំពាក់ គ្រឿងសង្ហារឹម និងរបស់ប្រើប្រាស់ផ្សេងៗមួយចំនួន)។
យ៉ាងណាមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ ដោយសមត្ថកិច្ចបានប្រើប្រាស់យន្តពន្លត់អគ្គិភ័យ និងទឹកជាច្រើនរថយន្តដើម្បីបង្ការមិនឲ្យឆ្លងរាលដាលដល់លំនៅឋានបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា នៅខែមករាដើមឆ្នាំ២០២៣នេះក្នុងស្រុកព្រៃនប់ នេះជាករណីទី២ ហើយដែលបង្កឲ្យលំនៅដ្ឋានចំនួន២ខ្នងបានឆេះដោយអគ្គិភ័យស្ទើរទាំងស្រុងហើយក្នុងករណីទីមួយរហូតបណ្ដាលឲ្យមនុស្សពីរនាក់ប្តីប្រពន្ធរងរបួសធ្ងន់ស្រាលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង