យុវជន១ក្រុម មានបក្សពួកជាង១០នាក់ បានប្រមូលផ្ដុំគ្នានៅក្នុងម៉ាត ធ្វើឱ្យប្រជាពលរដ្ឋ សង្ស័យថា មានលាក់អាវុធ ក៏បានរាយការណ៍មកសមត្ថកិច្ច ភ្នំពេញ ៖ កាលពី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា យុវជន១ក្រុម ដែលមានបក្សពួកជាង១០នាក់ បានប្រមូលផ្ដុំគ្នានៅក្នុងម៉ាត ធ្វើឱ្យប្រជាពលរដ្ឋកើតការសង្ស័យថា មានលាក់អាវុធ ក៏បានរាយការណ៍មកសមត្ថកិច្ចតែម្តង ព្រោះខ្លាចបង្កហិ.ង្សាបង្កឱ្យមានរបួសស្នាម ហើយពេលដែលសមត្ថកិច្ចចុះទៅដល់ ក៏បានសាកសួរនាំ និងសុំឆែកឆេរត្រួតពិនិត្យ ក៏ស្រាប់តែរកឃើញកាំបិ.តកែច្នៃចំនួន១ដើម នៅចំណុចម៉ាក២៤ម៉ោង តាមផ្លូវ ៤៣០ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ យុវជនខាងលើឈ្មោះ ស៊ូ សារិនផារិទ្ធ អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះគ្មាន ផ្លូវ៤៥បេតេ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានដកហូតសម្ភារៈដូចជា កាំបិ.តកែច្នៃចំនួន១ប្រវែង៤តឹកនៅក្នុងកាតាបស្ពាយ ពណ៌ខ្មៅ ហើយត្រូវបានឃាត់ខ្លួនពីបទក្មេងទំនើង។ មុនកើតហេតុ លោកបានដឹកនាំកម្លាំងប៉ុស្តិ៍៥ ក្នុងខណ្ឌចំការមន ដើម្បីល្បាតដូចសព្វដង ហើយក៏មានប្រជាពលរដ្ឋបានរាយការណ៍តាមរយៈទូរស័ព្ទថា បានប្រទះឃើញមានក្មេងទំនើងមួយក្រុមប្រហែល១០នាក់សង្ស័យមានលាក់អាវុធ និងអាចផ្ទុះហិ.ង្សា ហើយឃើញជជែកគ្នាលឺៗណាស់។ បន្ទាប់មកលោកក៏បានដឹកនាំកម្លាំងចុះមកដល់ទីតាំងម៉ាត ពិតជាឃើញថាមានក្មេងទំនើងជាច្រើននាក់ ហើយសមត្ថកិច្ចបានសាកសួរនាំទៅលើក្មេងៗថា តើរង់ចាំអ្នកណាគ្នីគ្នាច្រើន? ហើយក្មេងប្រុសទាំងនោះបានឆ្លើយតបមកវិញថា «អង្គុយលេងហូបមីស្រុះទឹកក្ដៅ?។ សមត្ថកិច្ចក៏បានសុំឆែកឆេរទៅលើកាតាបរបស់ឈ្មោះ ស៊ូ សារិនផារិទ្ធ អាយុ១៥ឆ្នាំម្នាក់ ដែលបានអោបកាតាបពណ៌ខ្មៅជាប់ ទើបសុំឆែក ក៏ស្រាប់តែរកឃើញកាំបិ.តប្រវែង៤តឹងតែម្តង បន្ទាប់មកសមត្ថកិច្ចក៏បាននាំក្មេងទំនើងនោះទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌដើម្បីសាកសួរនាំបន្ត ចំណែកប្អូនៗដែលមិនពាក់ព័ន្ធសមត្ថកិច្ចក៏បានអោយត្រលប់ទៅវិញ និងធ្វើការណែនាំសុំចៀសអោយឆ្ងាយពីគ្រឿងញៀ.ន ព្រោះវាជាទង្វើខុសច្បាប់ និងអាចបំផ្លាញគ្រួសារបាន និងក្មេងទំនើងបង្កើតជាក្រុម បើមិនមានភារៈកិច្ច សុំកុំចាកចេញពីផ្ទះ ខ្លាចឪពុកម្ដាយមានការព្រួយបារម្ភ ៕
យុវជន១ក្រុម មានបក្សពួកជាង១០នាក់ បានប្រមូលផ្ដុំគ្នានៅក្នុងម៉ាត ធ្វើឱ្យប្រជាពលរដ្ឋ សង្ស័យថា មានលាក់អាវុធ ក៏បានរាយការណ៍មកសមត្ថកិច្ច
ភ្នំពេញ ៖ កាលពី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា យុវជន១ក្រុម ដែលមានបក្សពួកជាង១០នាក់ បានប្រមូលផ្ដុំគ្នានៅក្នុងម៉ាត ធ្វើឱ្យប្រជាពលរដ្ឋកើតការសង្ស័យថា មានលាក់អាវុធ ក៏បានរាយការណ៍មកសមត្ថកិច្ចតែម្តង ព្រោះខ្លាចបង្កហិ.ង្សាបង្កឱ្យមានរបួសស្នាម ហើយពេលដែលសមត្ថកិច្ចចុះទៅដល់ ក៏បានសាកសួរនាំ និងសុំឆែកឆេរត្រួតពិនិត្យ ក៏ស្រាប់តែរកឃើញកាំបិ.តកែច្នៃចំនួន១ដើម នៅចំណុចម៉ាក២៤ម៉ោង តាមផ្លូវ ៤៣០ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
យុវជនខាងលើឈ្មោះ ស៊ូ សារិនផារិទ្ធ អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះគ្មាន ផ្លូវ៤៥បេតេ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានដកហូតសម្ភារៈដូចជា កាំបិ.តកែច្នៃចំនួន១ប្រវែង៤តឹកនៅក្នុងកាតាបស្ពាយ ពណ៌ខ្មៅ ហើយត្រូវបានឃាត់ខ្លួនពីបទក្មេងទំនើង។
មុនកើតហេតុ លោកបានដឹកនាំកម្លាំងប៉ុស្តិ៍៥ ក្នុងខណ្ឌចំការមន ដើម្បីល្បាតដូចសព្វដង ហើយក៏មានប្រជាពលរដ្ឋបានរាយការណ៍តាមរយៈទូរស័ព្ទថា បានប្រទះឃើញមានក្មេងទំនើងមួយក្រុមប្រហែល១០នាក់សង្ស័យមានលាក់អាវុធ និងអាចផ្ទុះហិ.ង្សា ហើយឃើញជជែកគ្នាលឺៗណាស់។
បន្ទាប់មកលោកក៏បានដឹកនាំកម្លាំងចុះមកដល់ទីតាំងម៉ាត ពិតជាឃើញថាមានក្មេងទំនើងជាច្រើននាក់ ហើយសមត្ថកិច្ចបានសាកសួរនាំទៅលើក្មេងៗថា តើរង់ចាំអ្នកណាគ្នីគ្នាច្រើន? ហើយក្មេងប្រុសទាំងនោះបានឆ្លើយតបមកវិញថា «អង្គុយលេងហូបមីស្រុះទឹកក្ដៅ?។
សមត្ថកិច្ចក៏បានសុំឆែកឆេរទៅលើកាតាបរបស់ឈ្មោះ ស៊ូ សារិនផារិទ្ធ អាយុ១៥ឆ្នាំម្នាក់ ដែលបានអោបកាតាបពណ៌ខ្មៅជាប់ ទើបសុំឆែក ក៏ស្រាប់តែរកឃើញកាំបិ.តប្រវែង៤តឹងតែម្តង បន្ទាប់មកសមត្ថកិច្ចក៏បាននាំក្មេងទំនើងនោះទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌដើម្បីសាកសួរនាំបន្ត ចំណែកប្អូនៗដែលមិនពាក់ព័ន្ធសមត្ថកិច្ចក៏បានអោយត្រលប់ទៅវិញ និងធ្វើការណែនាំសុំចៀសអោយឆ្ងាយពីគ្រឿងញៀ.ន ព្រោះវាជាទង្វើខុសច្បាប់ និងអាចបំផ្លាញគ្រួសារបាន និងក្មេងទំនើងបង្កើតជាក្រុម បើមិនមានភារៈកិច្ច សុំកុំចាកចេញពីផ្ទះ ខ្លាចឪពុកម្ដាយមានការព្រួយបារម្ភ ៕