Banner KNP Detail Top

ក្មេងស្រីម្នាក់ មានមុខរបរជាកម្មករវេចខ្ចប់នំ នាងបាត់ខ្លួនពីកន្លែងធ្វើការអស់រយៈពេល៤ថ្ងៃកន្លងមកហើយ គ្មានដំណឹងសោះ ឪពុកម្ដាយមានការព្រួយបារម្ភយ៉ាងខ្លាំង

ក្មេងស្រីម្នាក់ មានមុខរបរជាកម្មករវេចខ្ចប់នំ នាងបាត់ខ្លួនពីកន្លែងធ្វើការអស់រយៈពេល៤ថ្ងៃកន្លងមកហើយ គ្មានដំណឹងសោះ ឪពុកម្ដាយមានការព្រួយបារម្ភយ៉ាងខ្លាំង

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ឪពុកម្ដាយមានការព្រួយបារម្ភយ៉ាងខ្លាំង បានកាន់រូបថតកូនស្រីទៅដល់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ សូមឲ្យអាជ្ញាធរជួយអន្តរាគមន៍។

ក្មេងស្រីជំទង់ដែលបាត់ខ្លួនឈ្មោះ ពូជ ចាន់រ៉ែន អាយុ១៤ឆ្នាំ មានឪពុកឈ្មោះ សៀ សុខន អាយុ៣៩ឆ្នាំ និងម្តាយឈ្មោះ ភូង រ៉ាន់ អាយុ៤៣ឆ្នាំ មានស្រុកកំណើតនៅភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
កូនស្រីរបស់គាត់ចាកចេញពីស្រុកកំណើតមកធ្វើជាកម្មការិនីវេចខ្ចប់នំនៅក្នុងសិប្បកម្មផលិតនំមួយកន្លែង ស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទើបតែបានរយៈពេលជិត២ខែប៉ុណ្ណោះ ។ លុះមកដល់វេលារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក៏ស្រាប់តែបា.ត់ខ្លួនពីកន្លែងធ្វើការដោយគ្មានមូលហេតុ និងគ្មានដំណឹងទាល់តែសោះ ដោយពុំដឹងថា នាងទៅទីណា និងមានសុខទុក្ខយ៉ាងណានោះទេ។
ម្តាយ បានប្រាប់ឲ្យដឹងថា នៅថ្ងៃនោះ កូនស្រីរបស់គាត់បានប្រាប់ថៅកែថា នាងអត់ស្រួលខ្លួន ហើយបានសុំប្រាក់ពីថៅកែចំនួន៥ម៉ឺនរៀល ដើម្បីទៅទិញថ្នាំពេទ្យលេប ។ ខណៈនោះថៅកែក៏បានឲ្យប្រាក់ ហើយនាងក៏បានចេញទៅបាត់រហូតមិនឃើញត្រឡប់ទៅកន្លែងធ្វើការវិញសោះ ចំណែកឯពួកគាត់ដែលជាឪពុកម្ដាយពុំបានដឹងឡើយ ។ ប៉ុន្តែក្រោយមកមានមិត្តភក្តិបងប្អូនដែលធ្វើការជាមួយកូនគាត់ ខលប្រាប់ទើបដឹង ហើយក៏បាននាំគ្នាធ្វើដំណើរមករាជធានីភ្នំពេញដើម្បីតាមរកកូនស្រី ប៉ុន្តែតាមរកពុំឃើញសោះ ។
ជាងនេះទៅទៀត ប្រសិនបើបងប្អូនណាបានឃើញ ឬស្គាល់កូនស្រីរបស់គាត់ដែលមានភិនភាគដូចក្នុងរូបថតនេះ សូមជួយផ្ដល់ដំណឹងដល់គាត់តាមរយៈទូរស័ព្ទលេខ 060 39 66 98 ដោយក្ដីអនុគ្រោះផងចុះ ៕

អត្ថបទដែលជាប់ទាក់ទង