បង្ហាញមុខក្រុមចោរលួចម៉ូតូយ៉ាងសកម្មមួយក្រុម មានគ្នាចំនួន៩នាក់ ហើយឃាត់ខ្លួនបានជនសង្ស័យចំនួន៨នាក់ ចំណែកម្នាក់ទៀត កំពុងស្រាវជ្រាវបន្ត នៅសៀមរាប
បង្ហាញមុខក្រុមចោរលួចម៉ូតូយ៉ាងសកម្មមួយក្រុម មានគ្នាចំនួន៩នាក់ ហើយឃាត់ខ្លួនបានជនសង្ស័យចំនួន៨នាក់ ចំណែកម្នាក់ទៀត កំពុងស្រាវជ្រាវបន្ត នៅសៀមរាប
ខេត្តសៀមរាប ៖ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើសន្និសីទកាសែតមួយស្ដីអំពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ទូទៅនៅក្នុងខេត្ត និងការបង្ហាញមុខក្រុមចោរលួចម៉ូតូយ៉ាងសកម្មមួយក្រុម ដែលមានគ្នាចំនួន៩នាក់ ហើយឃាត់ខ្លួនបានជនសង្ស័យចំនួន៨នាក់ ចំណែកម្នាក់ទៀតបានកំពុងស្រាវជ្រាវបន្ត ព្រមទាំងបានដកហូតនូវវត្ថុតាងរួមមាន ៖ ម៉ូតូ៦គ្រឿង និងឧបករណ៍សម្ភារៈកែច្នៃមួយចំនួនទៀត។
ស្រាវជ្រាវនូវសញ្ញាយ៉ាងសកម្មក្នុងការលួចម៉ូតូនៅក្រុងសៀមរាប រហូតទទួលបានលទ្ធផល ដោយបានបំបែកនូវសម្បុកចោរមួយក្រុម ដែលមានបក្សពួកចំនួន៩នាក់ ហើយត្រូវបានឃាត់ខ្លួនចំនួន៨នាក់នៅនឹងទីកន្លែងផ្សេងគ្នា និងម្នាក់ទៀតបានកំពុងរត់គេចខ្លួន។ ករណីចោរឆក់ និងលួចបើធៀបពីឆ្នាំ២០២១ និងឆ្នាំ២០២២ មានការថយចុះ ដោយកម្លាំងយើងបានធ្វើការល្បាតបានជាប្រចាំ ទាំងយប់ទាំងថ្ងៃក្នុងក្រុង និងតាមមូលដ្ឋានសំខាន់នៅក្នុងតំបន់រមណីយដ្ឋាននានា ព្រមទាំងបានកំណត់ និងគ្រប់គ្រងនូវមុខសញ្ញាជនបង្កដែលទើបចេញពីមណ្ឌលកែប្រែ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋ និង ស្ថាប័នពាក់ព័ន្ធ បានចូលរួមអនុវត្តលើផែនសន្តិសុខ ព្រមទាំងបានប្រើប្រាស់វិធានការជំនាញច្បាស់លាស់។
ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បប់៕