Banner KNP Detail Top

ឃាត់ខ្លួនអ្នកលេងល្បែងជល់មាន់ ចំនួន០៤នាក់ សត្វមាន់ជល់ចំនួន ០៣ក្បាល នៅព្រះសីហនុ

ឃាត់ខ្លួនអ្នកលេងល្បែងជល់មាន់ ចំនួន០៤នាក់ សត្វមាន់ជល់ចំនួន ០៣ក្បាល នៅព្រះសីហនុ

ខេត្តព្រះសីហនុ៖ នេះបេីយោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ ចំនួន ០៤នាក់ ក្រោយកម្លាំងសមត្ថកិច្ចជំនាញខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួន យកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដេីម្បីចាត់ការតាមច្បាប់។
មន្រ្តីដដែលបន្តថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋរាយការណ៍មកថា មានករណីប្រមូលផ្ដុំគ្នាជល់មាន់ នៅក្នុងព្រៃក្បែរផ្ទះ ស្ថិតនៅចំណុចក្រោយការ៉ាស់សាំងPTT អូរ៣ ក្រុម៣៧ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក្រោយពីទទួលបានពត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងនៃអធិកាដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះទៅដល់ភ្លាមៗ និងបានធ្វើការឃាត់ខ្លួនអ្នកលេងល្បែងជល់មាន់បានចំនួន០៤នាក់ សត្វមាន់ជល់ចំនួន ០៣ក្បាល (រស់ ០១ ងាប់ ០២ក្បាល) ម៉ូតូចំនួ០៣គ្រឿង និងសម្ភារៈបម្រេីដល់ការជល់មាន់ មួយចំនួនទៀត ។
អ្នកលេងល្បែងមាន់ជល់ មានឈ្មោះដូចខាងក្រោម៖
១-លីវ វណ្ណា អាយុ ៦៧ឆ្នាំ មុខរបរ នៅផ្ទះ ។
២-សុឹម សំណាង អាយុ៥៣ឆ្នាំ មុខរបរ កម្មករសំណង់ ។
៣-សេង គី អាយុ ៤១ឆ្នាំ មុខរបរ ជាងម៉ាសុីនត្រជាក់ ។
៤-លឹម ហេង អាយុ ៤០ឆ្នាំ មុខរបរ លក់នំបុ័ង ។
វត្ថុតាងដកហូតបាន៖
មាន់ជល់ចំនួន ០៣ក្បាល (រស់០១ ងាប់០២ក្បាល) ជញ្ជីង ០១គ្រឿង និងម៉ូតូ០៣គ្រឿង ។
មនុស្សទាំង០៤នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដេីម្បីចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង