Banner KNP Detail Top

អគ្គិភ័យបានឆាបឆេះផ្សារសឡា មួយកន្លែង សិ្ថតនៅចំណុចផ្សារសឡា ផ្លូវសឡា ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ

អគ្គិភ័យបានឆាបឆេះផ្សារសឡា មួយកន្លែង សិ្ថតនៅចំណុចផ្សារសឡា ផ្លូវសឡា ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ


(ភ្នំពេញ)៖ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ ក្នុងនោះបានបណ្តាលឲ្យឆាបឆេះសម្ភារៈក្នុងតូបអស់ចំនួន ២តូប និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

ហេតុការណ៍នេះបានកើតឡើង នាថ្ងៃអាទិត្យ ៨កេីត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ សិ្ថតនៅចំណុចផ្សារសឡា ផ្លូវសឡា ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅវេលាម៉ោង ២២និង៤០នាទីនាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មើរនឹង ៨ម៉ែត្រគូប៕

អត្ថបទដែលជាប់ទាក់ទង