Banner KNP Detail Top

រថយន្តមួយគ្រឿងដែលចតនៅមុខផ្ទះ ត្រូវ បានមន្ត្រីគយនិងរដ្ឋាករសាខាខេត្តកំពង់ស្ពឺយកទៅចាត់ការតាមច្បាប់ បន្ទាប់ពីពិនិត្យឃើញថាមិនមានពន្ធនាំចូល

រថយន្តមួយគ្រឿងដែលចតនៅមុខផ្ទះ ត្រូវ បានមន្ត្រីគយនិងរដ្ឋាករសាខាខេត្តកំពង់ស្ពឺយកទៅចាត់ការតាមច្បាប់ បន្ទាប់ពីពិនិត្យឃើញថាមិនមានពន្ធនាំចូល

កំពង់ស្ពឺ: សកម្មភាពនេះធ្វើឡើង នៅ ថ្ងៃទី៣០ ខែមក ឆ្នំា2023 ស្ថិតនៅចំណុចមុខផ្ទះក្នុង ភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
រថយន្តមួយគ្រឿងដែលចតនៅមុខផ្ទះ ត្រូវ បានមន្ត្រីគយនិងរដ្ឋាករសាខាខេត្តកំពង់ស្ពឺយកទៅចាត់ការតាមច្បាប់ បន្ទាប់ ពីពិនិត្យឃើញថាមិនមានពន្ធនាំចូល។
លោក ប្រាក់ សុចិត្រា ប្រធានការិយាល័យត្រួតពិនិត្យនៃសាខាគយនិង រដ្ឋាករ ខេត្តកំពង់ស្ពឺបានឱ្យដឹងថា ដោយមានការសង្ស័យលើរថយន្តម៉ាក លុចស៊ីស ៤០០hបំពាក់ស្លាកលេខ(នប)ដែលចតចោលនៅមុខផ្ទះ កម្លាំង ជំនាញបានចុះទៅពិនិត្យនិងសួរនាំរកឯកសារពាក់ពន្ធ័។
ក្រោយពិនិត្យនិងយោងតាមបញ្ជាក់របស់ម្ចាស់យានយន្ត កម្លាំងជំនាញក៏ បាននាំយករថយន្តនោះមកកាន់សាខាគយនិងរដ្ឋាករខេត្តដើម្បីកសាងឯកសារ ឱម្ចាស់ចូលខ្លួនបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។
ម្ចាស់រថយន្តឈ្មោះ អ៊ុន សុខុម មានឋានន្តរសក្តិថ្នាក់វរសេនីយ៍ទោ បម្រើ ការងារនៅពន្ធនាគារខេត្តកំពង់ស្ពឺ។ភរិយារបស់លោកបានប្រាប់ថា រថយន្ត នេះបានទិញមកជិះច្រើនឆ្នាំហើយ ដោយឃើញវាថោក ហើយស្អាត អាចជិះ បំពេញ ការងារបាន ក៏សម្រេចទិញវាមកជិះតែមិននឹកស្មានថាត្រូវគយ ចាប់ដូច្នេះទេ។ តែទោះជាយ៉ាងណា គាត់ថាមិនជំទាស់នឹងការចាប់របស់ក្រុមគយទេ បើ គយគិតថារថយន្តគាត់ជិះមិនស្របច្បាប់។ គយចាប់ចុះហើយបើ ឱ្យ បង់ ពន្ធគាត់គ្មានលទ្ធភាពទេ មួយវិញទៀតបើបង់ពន្ធក៏មិនដឹងបង់ធ្វើអី បើរថយន្តកាត់តជាច្រើនកំណាត់អញ្ចឹងនោះ៕

អត្ថបទដែលជាប់ទាក់ទង