Banner KNP Detail Top

សម្រេចផ្ដន្ទាទោស ឃាតកស្រលាញ់ភេទដូចគ្នា ដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន

សម្រេចផ្ដន្ទាទោស ឃាតកស្រលាញ់ភេទដូចគ្នា ដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន

ភ្នំពេញ ៖ នាថ្ងៃទី៣០ខែមករា ឆ្នាំ២០២៣នេះ ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសឃាតកស្រលាញ់ភេទដូចគ្នាដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។
ជនជាប់ចោទក្នុងរឿងក្ដីដែលតុលាការផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរនេះឈ្មោះ ភូ សៀងឡាង ហៅលាង ភេទប្រុសអាយុ២៧ឆ្នាំ ។
អំពើឃាតកម្មនេះកើតឡើងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៦និង០០នាទី នៅចំណុចក្នុងបន្ទប់ជួលលេខ ៥បេ ផ្លូវបេតុង ក្រុម៥ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនល្មើសខាងលើ បានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ខុម វ៉ានឌី ភេទប្រុស អាយុ២១ឆ្នាំ ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នាយកដ្ឋាននគបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងទៅសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្នាននគរបាលខេត្តព្រះវិហារចុះធ្វើការឃាត់ខ្លួនជនសង្ស័យដែលពាក់ពន្ធ័ក្នុងករណីឃាតកម្មខាងលើឈ្មោះ ភូ សៀងឡាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ នៅចំណុចភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មកកាន់នាយកដ្ឋាននគបាលព្រហ្មទណ្ឌ។
ជនដៃដល់បានសារភាពនៅ ដំណាក់កាលសមត្ថកិច្ចថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ទៅលើឈ្មោះ ខុម វ៉ាន់ឌី (ភេទទី៣) ពិតប្រាកដមែន ដោយសារតែជនរងគ្រោះមានទំនាក់ទំនងប្រុសផ្សេង ជាហេតុធ្វើឲ្យខ្លួនផ្ទុះការប្រចណ្ឌ ហើយក៏យកខ្សែភ្លើងរឹតកសម្លាប់។
ក្រោយពីធ្វើសកម្មភាពសម្លាប់រួចហើយ ខ្លួនបានយកទូរសព្ទ័ និងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ជិះគេចខ្លួនទៅស្រុកកំណើតនៅខេត្តកំពត រួចបន្តគេចទៅលាក់ខ្លួននៅខេត្តព្រះវិហារ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ចាប់តាំងពីចាប់ខ្លួនឃុំឃាំងមកដល់ថ្ងៃទី ១៦មករា ឆ្នាំ២០២៣ ទើបតុលាការកាត់ទោស ហើយប្រកាសសាលក្រម នាថ្ងៃទី ៣០មករា ឆ្នាំ២០២៣ដោយសម្រេចផ្ដន្ទាទោសជនដៃដល់ដាក់ពន្ធនាគារអស់មួយជីវិត ៕

អត្ថបទដែលជាប់ទាក់ទង