ហេតុការណ៍ដ៏សោកសៅនេះ បានកើតឡើងនៅភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ សមត្ថកិច្ចជំនាញ គឺកុមារទាំងពីរនាក់ បានស្លាប់ដោយសារលង់ទឹក
ហេតុការណ៍ដ៏សោកសៅនេះ បានកើតឡើងនៅភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ សមត្ថកិច្ចជំនាញ គឺកុមារទាំងពីរនាក់ បានស្លាប់ដោយសារលង់ទឹក
កំពត: ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងនៅភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ
កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ សពកុមារាពីរនាក់ត្រូវបានរកឃើញក្នុងព្រែកកំចាយដោយក្រុមអ្នកស៊ីឈ្មួលមុជទឹក ក្រោយបាត់ពីផ្ទះអស់មួយយប់។
មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា កុមារារងគ្រោះនេះ រួមមានទី ១ ឈ្មោះឆក សម្បត្តិ អាយុ ៨ឆ្នាំ និង ទី២ ឈ្មោះថន សុខគា អាយុ ៧ឆ្នាំ។ ពួកគេមានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ក្រុមគ្រួសារកុមាររងគ្រោះបានរៀបរាប់ថា កាលពីម៉ោងប្រហែល៥ល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ កុមារទាំងពីរនាក់បាននាំគ្នាជិះកង់ដើរលេងក្នុងភូមិ ហើយក៏បានបាត់មួយយប់ តាមរកមិនឃើញ លុះព្រឹកថ្ងៃទី៣០ ខែមករាក៏បន្តដើររកស្រាប់តែឃើញកង់ដែលកុមារទាំងពីរនាក់បានជិះដាក់ផ្អែកដើមស្វាយ និងស្បែកជើងពីរគូនៅក្បែរព្រែកកំចាយក្នុងដីអ្នកភូមិមួយកន្លែង។ ព្រោះតែសង្ស័យជាករណីចុះលេង ហើយលង់ទឹក សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានខ្នះខ្នែងប្រមូលថវិកា រួចជួលអ្នកមុជទឹករាវរករហូតដល់ម៉ោង១២ថ្ងៃត្រង់ក៏បានរកឃើញសពកុមារាទាំង២នាក់ត្រង់ចំណុចសង្ស័យក្នុងព្រែកកំចាយនេះតែម្តង។ ផ្អែកតាមលទ្ធផលនៃការធ្វើកោសលវិច័យរបស់សមត្ថកិច្ចជំនាញគឺកុមារទាំងពីរនាក់បានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន៕