Banner KNP Detail Top

អគ្គិភ័យឆេះកុដិលោក ចំនួន០១ខ្នង នៅក្នុងវត្តស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មូលហេតុកើតមានអគ្គិភ័យនេះ បណ្តាលមកពីអុជទៀន ហើយរលំ

អគ្គិភ័យឆេះកុដិលោក ចំនួន០១ខ្នង នៅក្នុងវត្តស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មូលហេតុកើតមានអគ្គិភ័យនេះ បណ្តាលមកពីអុជទៀន ហើយរលំ

ខេត្តកំពង់ធំ ៖ នៅ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ មានករណីអគ្គិភ័យឆេះកុដិលោក ចំនួន០១ខ្នង នៅក្នុងវត្តស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
មូលហេតុកើតមានអគ្គិភ័យនេះ បណ្តាលមកពីអុជទៀន ហើយរលំ ឆេះសក្ការបូជារាលដាលឆេះកុដិសង់ពីឈើ ប្រកក្បឿង ទំហំ០៤ម៉ែត្រ គុណ០៨ម៉ែត្រ ខូចខាតទាំងស្រុង និងឆេះអស់សម្ភារមួយចំនួន ។
កងកម្លាំងរបស់ការិយាល័យនគរបាលពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០៣រថយន្ត ។ បានពន្លត់ចប់សព្វគ្រប់នៅវេលាម៉ោង១១និង២៣នាទីព្រឹកថ្ងៃខៃឆ្នាំដដែល ។ ករណីនេះ មិនបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង