Banner KNP Detail Top

បុរសម្នាក់ ត្រូវភ្លើងឆេះស្លាប់ នៅក្នុងភោជនីយដ្ឋាន ពេលរត់ចូលទៅក្នុងបន្ទប់ទឹក ហើយស្ត្រីម្នាក់ជាប់នៅជាន់លើ សមត្ថកិច្ចជួយសង្គ្រោះ ដោយរងរបួសធ្ងន់សន្លប់ស្តូកស្តឹង និងបុរសម្នាក់ទៀត បានរត់ចេញទាំងរងរបួសធ្ងន់

បុរសម្នាក់ ត្រូវភ្លើងឆេះស្លាប់ នៅក្នុងភោជនីយដ្ឋាន ពេលរត់ចូលទៅក្នុងបន្ទប់ទឹក ហើយស្ត្រីម្នាក់ជាប់នៅជាន់លើ សមត្ថកិច្ចជួយសង្គ្រោះ ដោយរងរបួសធ្ងន់សន្លប់ស្តូកស្តឹង និងបុរសម្នាក់ទៀត បានរត់ចេញទាំងរងរបួសធ្ងន់

ភ្នំពេញ ៖ ហេតុការណ៍គ្រោះអគ្គីភ័យនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពី ថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ៨៨ និងផ្ទះលេខ៩០ ដែលជាផ្ទះបើកភោជនីយដ្ឋានយីហោ «កន្លែងថ្មី» តាមបណ្តោយ ផ្លូវលេខ១៣៨ ក្រុមទី៣ ភូមិទី២ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះចេញពីផ្ទះល្វែងលេខ៨៨ បើកហាងខាងក្រោម និងបុគ្គលិកស្នាក់នៅយ៉ាងសន្ធោសន្ធៅ ហើយឆេះរាលដាល់យ៉ាងរហ័សទៅផ្ទះលេខ៩០ ។ នៅក្នុងហេតុការណ៍ខាងលើនោះ បណ្តាលអោយមនុស្សចំនួន៣នាក់ ក្នុងចំណោម៤នាក់ ដែលនៅក្នុងផ្ទះល្វែងបានជាប់នៅខាងក្នុង។ភ្លាមៗអាជ្ញាធរ និងសមត្ថកិច្ច បានចេញរថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿង ទៅអន្តរាគមន៍បាញ់ពន្លត់។
ភោជនីយដ្ឋានយីហោ«កន្លែងថ្មី» ស្ថិតនៅក្រោយសណ្ឋាគារ ឡឺប្រេស៊ីដង់ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយបុរសជាបុគ្គលិកម្នាក់ស្លា.ប់នៅនឹងកន្លែង និងរងរបួសធ្ងន់ធ្ងរ២នាក់ (បុរសម្នាក់និងស្ត្រីម្នាក់) ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ។
ម្ចាស់ភោជនីយដ្ឋាន ឈ្មោះ ហុក ទ្រី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះលេខ45F បូរីលឹមឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះដោយសារតែអគ្គីភ័យនេះ ភ្លាមៗពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បុរសម្នាក់ត្រូវភ្លើងឆេះស្លាប់នៅក្នុងភោជនីយដ្ឋាន ពេលរត់ចូលទៅក្នុងបន្ទប់ទឹក ហើយស្ត្រីម្នាក់ជាប់នៅជាន់លើ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះ ដោយរងរបួសធ្ងន់សន្លប់ស្តូកស្តឹង និងបុរសម្នាក់ទៀត បានរត់ចេញទាំងរងរបួសធ្ងន់ ។ លុះក្រោយមកត្រូវបាននគរបាលហៅរថយន្តបញ្ជូនទៅសង្គ្រោះ។
ទាក់ទិននឹងការកើតមានអគ្គីភ័យនេះ សមត្ថកិច្ចបានអោយដឹងថា បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ។
ប្រភពព័ត៌មានខ្លះអះអាងថា បណ្តាលមកពីជាងផ្សារដែកនៅផ្ទះល្វែង ហើយកំទេចភ្លើងបានធ្លាក់ ហើយក្លាយជាអគ្គីភ័យតែម្តង ។ ខូចខាត សម្ភារៈក្នុងផ្ទះជាន់ក្រោមរួមមាន តុ ទូ កៅអី និងទូរទស្សន៍ សំរាប់ទទួលភ្ញៀវ ព្រមទាំងសម្ភារៈមួយចំនួនទៀតបានរងការខូតខាតទាំងស្រុង ៕

អត្ថបទដែលជាប់ទាក់ទង