ឥឡូវស្លាប់ម្នាក់ទៀតហើយ គឺបុរសម្នាក់ និងស្ត្រីម្នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆេះភោនីយដ្ឋាន យីហោ កន្លែងថ្មី
ឥឡូវស្លាប់ម្នាក់ទៀតហើយ គឺបុរសម្នាក់ និងស្ត្រីម្នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆេះភោនីយដ្ឋាន យីហោ កន្លែងថ្មី
ភ្នំពេញ ៖ នៅ រសៀលថ្ងៃទី៣១ មករា ឆ្នាំ២០២៣នេះ មានជនរងគ្រោះចំនួន២នាក់ហើយ ក្នុងនោះ គឺបុរសម្នាក់ និងស្ត្រីម្នាក់ បានស្លាប់ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆេះភោនីយដ្ឋានយីហោ«កន្លែងថ្មី» នៅខាងក្រោយសណ្ឋាគារឡឺប្រេស៊ីដង់ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣៨ ក្រុមទី៣ ភូមិទី២ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីព្រឹកមិញ ។ ដោយឡែកបុរសម្នាក់ទៀតដែលរងរបួសធ្ងន់ធ្ងរ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ។
ជនរងគ្រោះដែលស្លាប់និងរបួសធ្ងន់សរុបចំនួន៣នាក់ក្នុងគ្រោះអគ្គីភ័យនេះ រួមមាន ១-ឈ្មោះកែម កូលីន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់កាហ្វេ មានស្រុកកំណើតនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង (បានស្លា.ប់នៅកន្លែងកើតហេតុ) ២-ឈ្មោះធឹម ផល ភេទស្រី អាយុ២៨ឆ្នាំ មុខរបរជាអ្នករត់តុ មានស្រុកកំណើត នៅភូមិក្រាំងឬស្សី ឃុំមហាឬស្សី ស្រុកកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ (បានស្លា.ប់នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ) និង៣-ឈ្មោះសេង សំអាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាអ្នករត់តុ មានស្រុកកំណើតនៅភូមិកោះកាពិ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង (បានរងរបួសរលាកភ្លើងធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យព្រះកុសុមៈហៅពេទ្យលោកសង្ឃ)។
មូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះភោជនីយដ្ឋាននេះ បើតាមសមត្ថកិច្ចដែលបានចេញរបាយការណ៍ជាផ្លូវការបានបញ្ជាក់ថា គឺបណ្តាលមកពីជាងផ្សារដែកនៅផ្ទះល្វែង ហើយកំទេចភ្លើងបានធ្លាក់ ទើបក្លាយជាអគ្គីភ័យតែម្តង ។
សូមបញ្ជាក់ថា ភោជនីយដ្ឋានយីហោ«កន្លែងថ្មី» ស្ថិតនៅក្រោយសណ្ឋាគារ ឡឺប្រេស៊ីដង់ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយបុរសជាបុគ្គលិកម្នាក់ស្លា.ប់នៅនឹងកន្លែង និងរងរបួសធ្ងន់ធ្ងរ២នាក់ (បុរសម្នាក់និងស្ត្រីម្នាក់) ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ។
កាលពីវេលាម៉ោងប្រមាណ ១០និង៣០នាទីព្រឹក ថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ៨៨ និងផ្ទះលេខ៩០ ដែលជាផ្ទះបើកភោជនីយដ្ឋានយីហោ «កន្លែងថ្មី» តាមបណ្តោយ ផ្លូវលេខ១៣៨ ក្រុមទី៣ ភូមិទី២ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ម្ចាស់ភោជនីយដ្ឋានកើតហេតុខាងលើឈ្មោះ ហុក ទ្រី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះលេខ45F បូរីលឹមឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះចេញពីផ្ទះល្វែងលេខ៨៨ បើកហាងខាងក្រោម និងបុគ្គលិកស្នាក់នៅយ៉ាងសន្ធោសន្ធៅ ហើយឆេះរាលដាល់យ៉ាងរហ័សទៅផ្ទះលេខ៩០ ។ នៅក្នុងហេតុការណ៍ខាងលើនោះ បណ្តាលអោយមនុស្សចំនួន៣នាក់ ក្នុងចំណោម៤នាក់ ដែលនៅក្នុងផ្ទះល្វែងបានជាប់នៅខាងក្នុង។ភ្លាមៗអាជ្ញាធរ និងសមត្ថកិច្ច បានចេញរថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿង ទៅអន្តរាគមន៍បាញ់ពន្លត់ ៕