Banner KNP Detail Top

បង្ក្រាបករណីបើកនិងលេងល្បែងសុីសងខុសច្បាប់ (លែងបៀភ្នាល់ដាក់ប្រាក់) ចំណុចផ្ទះរបស់ឈ្មោះ មិត្ត ឃាង ស្ថិតនៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម

បង្ក្រាបករណីបើកនិងលេងល្បែងសុីសងខុសច្បាប់ (លែងបៀភ្នាល់ដាក់ប្រាក់) ចំណុចផ្ទះរបស់ឈ្មោះ មិត្ត ឃាង ស្ថិតនៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីបើកនិងលេងល្បែងសុីសងខុសច្បាប់ (លែងបៀភ្នាល់ដាក់ប្រាក់) នៅចំណុចផ្ទះរបស់ឈ្មោះ មិត្ត ឃាង ស្ថិតនៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៤នាក់ និងដកហូតវត្ថុតាងមួយចំនួន។ ជនសង្ស័យ រួមនឹងវត្ថុតាងនេះ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង