Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ជម្លោះជាមួយប្រពន្ធ បងថ្លៃចូលមកឃាត់ត្រូវជនសង្ស័យ កាប់មួយកាំបិតចំក្បាលរងរបួសធ្ងន់

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ជម្លោះជាមួយប្រពន្ធ បងថ្លៃចូលមកឃាត់ត្រូវជនសង្ស័យ កាប់មួយកាំបិតចំក្បាលរងរបួសធ្ងន់

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃទី៣១ ខែមករាឆ្នាំ២០២៣ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សាត សុីនឿន អាយុ៤៤ឆ្នាំ ត្រូវជាប្អូនថ្លៃ មានទីលំនៅភូមិបារាយណ៍ ឃុំមេសរថ្ងក ស្រុកចន្ទ្រា។
ចំណែកជនរងគ្រោះមានឈ្មោះ ណុប ភា អាយុ៤១ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា រងរបួសធ្ងន់មួយកាំបិតត្រូវក្បាលផ្នែកខាងឆ្វេង ហើយត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ។
កាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ មានករណីអំពើហិង្សាដោយចេតនាមួយកើតឡើងរវាងប្អូនថ្លៃ នឹងបងថ្លៃ នៅក្នុងភូមិបារាយណ៍ ឃុំមេសរថ្ងក ស្រុកចន្ទ្រា បង្កឡើងដោយជនសង្ស័យត្រូវជាប្អូនថ្លៃបានយកកាំបិតកាប់ទៅលើបងថ្លៃឱ្យរងរបួស។
ក្រោយពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចជំនាញព្រហ្មទណ្ឌស្រុកចន្ទ្រា បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមេសរថ្ងកទៅដល់កន្លែងកើតហេតុ នៅវេលាម៉ោង ១០និង៣០នាទី និងបាននាំខ្លួនជនសង្ស័យឈ្មោះសាត សុីនឿន មកសួរនាំ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតកាប់ទៅលើជនរងគ្រោះប្រាកដមែនដោយសារមូលហេតុខ្លួនឈ្លោះគ្នាជាមួយប្រពន្ធ ហើយបងថ្លៃចូលមកឃាត់ ធ្វើឱ្យរូបគេខឹងក៏ប្រើហិង្សាតែម្ដង។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកចន្រ្ទា ចាត់ការបន្តតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង