Banner KNP Detail Top

អគ្គិភ័យឆាបឆេះរថយន្តដឹកសាំងមួយគ្រឿង ខណៈដែលអ្នកបើកបរ កំពុងតែបង្ហូរសាំងពីរថយន្តចូលទៅក្នុងស៊ីទែនការាស

អគ្គិភ័យឆាបឆេះរថយន្តដឹកសាំងមួយគ្រឿង ខណៈដែលអ្នកបើកបរ កំពុងតែបង្ហូរសាំងពីរថយន្តចូលទៅក្នុងស៊ីទែនការាស

ខេត្តកំពង់ស្ពឺ៖ កាលពី ថ្ងៃទី១ខែកម្ភៈឆ្នាំ២០២៣ នៅចំណុចភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រថយន្តដឹកសាំងមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម-ស ពាក់ស្លាកលេខព្រះសីហនុ 3A-5920 ដឹកសាំងចំណុះ២៦០០៩លីត្រ ដែលកំពុងបង្ហូរសាំងចូលក្នុងសុីទែនស្តុកទុកក្នុងការាសសាំង LIM LONG ដែលមានម្ចាស់ឈ្មោះ ង៉ុយ ហៀង ភេទប្រុស អាយុ៥៧ឆ្នាំ ប្រពន្ធឈ្មោះ ខ្គូវ អុីម អាយុ៥៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
ករណីអគ្គិភ័យនេះ មិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ គឺគ្រាន់តែខូចខាតសម្ភារដូចជា៖ ខូចខាតរថយន្តដឹកសាំងផ្នែកខាងក្រោយ (ឆេះកង់ក្រោយចំនួនបួនគ្រាប់), ឆេះម៉ាស៊ីនបូមសាំងមួយគ្រឿង និងឆេះទុយយោបូមសាំងប្រាំពីរ ម៉ែត្រ។

ក្នុងហេតុការណ៍នេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន បួនគ្រឿង ក្នុងនោះមានរថយន្តស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺមួយគ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកសំរោងទងមួយគ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចមួយគ្រឿង រថយន្តអធិការដ្ឋាននគរបាលក្រុងច្បារមនមួយគ្រឿង ប្រើប្រាស់ទឹកអស់បួនរថយន្ត ៕

អត្ថបទដែលជាប់ទាក់ទង