ឃ្លាំងលក់រថយន្តមួយកន្លែង ត្រូវបានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលប្រជាពលរដ្ឋ
ឃ្លាំងលក់រថយន្តមួយកន្លែង ត្រូវបានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលប្រជាពលរដ្ឋ
ភ្នំពេញ ៖ កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចឃ្លាំងលក់រថយន្តយីហោ ភីអិន អូតូ ជិតផ្សារបេសេថ្មី ផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
មុនពេលកើតហេតុ ម្ចាស់ឃ្លាំងកំពុងតែគេងលង់លក់ ស្រាប់តែឃើញមានផ្សែង និងអណ្ដាតភ្លើងចេញពីឃ្លាំងខាងលើ ដោយមិនដឹងមូលហេតុអ្វីនោះទេ ទើបអ្នកជិតខាងនាំគ្នាស្រែកផ្អើលឆោឡោថា «មានភ្លើងឆេះៗ» ធ្វើឱ្យផ្អើលដល់ម្ចាស់ឃ្លាំងរត់ចេញមកបើកទ្វារ និងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ព្រមទាំង.តទុយោទឹកមកបាញ់ទឹកពន្លត់ រហូតដល់ម៉ោង៥ទៀបភ្លឺថ្ងៃដដែល ទើបធ្វើអោយអណ្ដាតភ្លើងរលត់ទៅវិញ ។
ករណីនេះ មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យកន្លែងកើតហេតុ ដោយឃើញថា មានការឆេះខូចរាលខ្មៅ ចំហៀងខាងឆ្វេងនៃរថយន្ដម៉ាកកាមរីហាយព្រីត ស៊េរីឆ្នាំ២០០៧ មួយគ្រឿង និងសម្ភារៈគ្រឿងជ័រ ក៏ដូចជាពិដានផ្ទះបន្តិចបន្តួចតែប៉ុណ្ណោះ ហើយក៏មិនមានគ្រោះថ្នាក់ដល់មនុស្ស និងឆេះរាលដាលដល់ផ្ទះអ្នកដទៃនោះទេ។ មូលហេតុនៃការឆាបឆេះនេះវិញ សមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ គឺរង់ចាំផ្នែកជំនាញធ្វើការស្រាវជ្រាវសិន៕