Banner KNP Detail Top

បុរសម្នាក់ ខឹងជាមួយនឹងផ្ទះជួលជិតខាងផឹកស៊ី រួចចាក់ធុងបាស់តម្លង់ ធ្វើឱ្យដេកពូនមិនបាន ទោះបីជាទៅប្រាប់ម្តងជាពីរដងក៏នៅតែដដែល ទើបយកកាំបិតសៀតនឹងចង្កេះ រួចទៅប្រាប់ម្តងទៀត ប៉ុន្តែត្រូវបានភាគីខាងចាក់ធុងបាស់ ឃើញទាន់ ក៏ចាប់វាយប៉ោងមុខ

បុរសម្នាក់ ខឹងជាមួយនឹងផ្ទះជួលជិតខាងផឹកស៊ី រួចចាក់ធុងបាស់តម្លង់ ធ្វើឱ្យដេកពូនមិនបាន ទោះបីជាទៅប្រាប់ម្តងជាពីរដងក៏នៅតែដដែល ទើបយកកាំបិតសៀតនឹងចង្កេះ រួចទៅប្រាប់ម្តងទៀត ប៉ុន្តែត្រូវបានភាគីខាងចាក់ធុងបាស់ ឃើញទាន់ ក៏ចាប់វាយប៉ោងមុខ

ភ្នំពេញ ៖ កាលពីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
នៅមុនពេលកើតហេតុ ផ្ទះជួលនេះ មានការផឹកស៊ីជាលក្ខណៈគ្រួសារ ដោយមានគ្នាចំនួន៨នាក់ ក្នុងនោះស្រី៤ និងប្រុស៤នាក់ ហើយបានចាក់ធុងបាស់យ៉ាងសប្បាយរីករាយ។ លុះបន្ទាប់មក បុរសម្នាក់ដែលស្នាក់នៅផ្ទះជួលជិតគ្នានោះ បានដើរទៅប្រាប់ឱ្យភាគីផឹកស៊ីចាក់ធុងបាស់ថា កុំចាក់ធុងបាស់លឺពេក ខ្ញុំដេកពួនមិនបានទេ។ លុះមួយសន្ទុះក្រោយមក ការផឹកស៊ីនៅតែចាក់ធុងបាស់លឺដដែល ធ្វើឱ្យបុរសនេះ បានទៅប្រាប់ម្តងទៀតថា ល្មមផ្អាកចាក់ធុងបាស់ហើយ។ បន្ទាប់មក ភាគីផឹកស៊ីចាក់ធុងបាស់ មានការសង្ស័យក៏បានទៅស្ទាបក្នុងអាវក៏ប្រទះឃើញមានកាំបិតបុ័ងតោដែលសៀតជាប់ចង្កះ បន្ទាប់ភាគីចាក់ធុងបាស់ក៏បាននាំគ្នាវាយបុរសនេះ បណ្តាលឲ្យរងរបួសប៉ោងមុខ និងក្បាលរងរបួសធ្ងន់តែម្តង។ បន្ទាប់ពីភាគីខាងចាក់ធុងបាស់នាំគ្នាវាយបុរសរូបនេះរងរបួសប៉ោងមុខ និងក្បាលរងរបួសធ្ងន់ហើយ ភាគីខាងចាក់ធុងបាស់ក៏បានទូរស័ព្ទប្តឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ភ្លាមៗ ដើម្បីនាំបុរសនេះ យកទៅសួរនាំ។
នគរបាលប៉ុស្តិ៍ចោមចៅទី៣ សួរនាំបុរសនេះ ទើបដឹងហេតុផលរៀងៗខ្លួន បន្ទាប់មកភាគីទាំងសង្ខាងមិនបានប្តឹងផ្តល់គ្នានោះទេ ហើយនគរបាលប៉ុស្តិ៍ក៏បានណែនាំភាគីទាំងសង្ខាងកុំអោយប្រើអំពើហិង្សាដាក់គ្នា និងចេះអធ្យាស្រ័យគ្នាទៅវិញទៅមក រួចហើយក៏បានអោយភាគីទាំងសងត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង