Banner KNP Detail Top

បុរសម្នាក់ ហូបស្រាជាប្រចាំ និងស្រវឹងជារៀងរាល់ថ្ងៃ អត់ឃើញទៅធ្វើការ ធ្វើឱ្យមិត្តភក្ដិរួមការងារស្មានថា ដេកអត់ទាន់ក្រោក ក្រោយមកបាត់មិនឃើញនៅក្នុងរោងស្នាក់នៅ ទើបនាំគ្នាដើររក ស្រាប់តែប្រទះឃើញស្លាប់ នៅក្នុងទឹកត្រពាំង

បុរសម្នាក់ ហូបស្រាជាប្រចាំ និងស្រវឹងជារៀងរាល់ថ្ងៃ អត់ឃើញទៅធ្វើការ ធ្វើឱ្យមិត្តភក្ដិរួមការងារស្មានថា ដេកអត់ទាន់ក្រោក ក្រោយមកបាត់មិនឃើញនៅក្នុងរោងស្នាក់នៅ ទើបនាំគ្នាដើររក ស្រាប់តែប្រទះឃើញស្លាប់ នៅក្នុងទឹកត្រពាំង

ភ្នំពេញ ៖ កាលពី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចជិតការដ្ឋានសំណង់ ដែលមានទីតាំងនៅតាមផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះ មានឈ្មោះ សំអុល ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅរោងកន្លែងធ្វើសំណង់ នឹងមានស្រុកកំណើតនៅឯខេត្តព្រៃវែង និងស្នាក់នៅកន្លែងកើតហេតុ។
បុរសរងគ្រោះរូបនេះ បានមកធ្វើការងារនៅក្នុងការដ្ឋានសំណង់ជាច្រើនឆ្នាំមកហើយ ហើយគាត់ក៏ជាមនុស្សម្នាក់តែងតែផឹកស្រាជាប្រចាំ និងស្រវឹងជារៀងរាល់ថ្ងៃថែមទៀតផង ដោយក្នុងមួយថ្ងៃផឹកអស់១,៥លីត្រជាទៀងទាត់តែម្ដង។ ប៉ុន្តែទោះបីជាស្រវឹងបែបនេះក្ដី ក៏គាត់បានធ្វើការងាររាល់ថ្ងៃមិនដែលសម្រាកនោះឡើយ លើកលែងតែនៅពេលដែលគាត់ឈឺតែប៉ុណ្ណោះ ទើបសម្រាក១ថ្ងៃ ឬ២ថ្ងៃ។ ដោយឡែកនៅថ្ងៃកើតហេតុ មិនឃើញគាត់ក្រោកទៅធ្វើការសោះ ហើយស្មានថាគាត់ដេកមិនទាន់ក្រោក ទើបមិត្តភក្ដិរួមការងារនាំគ្នាដើររកមើលក្នុងរោង ដើម្បីដាស់ឲ្យគាត់ក្រោកទៅធ្វើការ។ ប៉ុន្តែពេលទៅដល់មិនឃើញគាត់នៅក្នុងរោងនោះទេ មិត្តភក្តិរួមការងារក៏បានដើររក ស្រាប់តែប្រទះឃើញគាត់ស្លាប់នៅក្នុងទឹកត្រពាំងជាប់រោងដែលគាត់ស្នាក់នៅទៅវិញ ទើបបង្កឱ្យមានការភ្ញាក់ផ្អើល ។ នគរបាលប្រាប់ថា ជនរងគ្រោះស្រវឹងស្រា ហើយដើរធ្លាក់ទឹក រួចក៏លង់ស្លាប់តែម្តង។ បន្ទាប់ពីពិនិត្យរួចក៏បាទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីនាំយកស.ពបុរសរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង