Banner KNP Detail Top

សមត្ថកិច្ចចម្រុះ បានចុះបិទផ្លុំបេភោជនីយដ្ឋានយីហោ«កន្លែងថ្មី» បន្ទាប់ពីអគ្គីភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយមនុស្សស្លាប់ជាបន្តបន្ទាប់ កើនឡើងរហូតដល់ ៣នាក់

សមត្ថកិច្ចចម្រុះ បានចុះបិទផ្លុំបេភោជនីយដ្ឋានយីហោ«កន្លែងថ្មី» បន្ទាប់ពីអគ្គីភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយមនុស្សស្លាប់ជាបន្តបន្ទាប់ កើនឡើងរហូតដល់ ៣នាក់

ភ្នំពេញ ៖ នៅព្រឹកនេះ ក៏មានការចូលពីម្ចាស់ហាងឈ្មោះ ហុក ទ្រី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះលេខ45F បូរីលឹមឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញផងដែរ។
កាលពីថ្ងៃទី១ខែ កុម្ភៈ ឆ្នាំ២០២៣នេះ ចុះបិទផ្លុំបេភោជនីយដ្ឋានយីហោ«កន្លែងថ្មី» ស្ថិតនៅក្រោយ សណ្ឋាគារ ដឺឡឺប្រេស៊ីដង់ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយមនុស្សស្លា.ប់ជាបន្តបន្ទាប់ កើនឡើងរហូតដល់៣នាក់ ។ នៅក្នុងហេតុការណ៍នេះដែរ ជាងផ្សារដែកចំនួន៣នាក់ ដែលជាអ្នកបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយគ្រោងនឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
តាមលោកវរៈសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានអោយដឹងថា ដោយបានការអនុញ្ញាតពីលោកសុខ កែវ បណ្ឌិត ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គណះកម្មាការចម្រុះ ដឹកនាំដោយលោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក បានចុះទៅបិទផ្លុំបេភោជនីយដ្ឋាន យីហោ«កន្លែងថ្មី»ជាបណ្តោះអាសន្ន បន្ទាប់ពីអគ្គីភ័យ ឆាបឆេះបណ្តាលអោយមនុស្សស្លា.ប់ចំនួន៣នាក់។
តាមព័ត៌មានអោយដឹងថា ការចុះបិទទីតាំងហាងដែលកើតមានអគ្គីភ័យ រង់ចាំសមត្ថកិច្ចចាត់ការតាមនីតីវិធី ដើម្បីរកយុត្តិធម៌អោយជនរងគ្រោះ ព្រមនឹងដោះស្រាយសំណងផ្សេងៗដែលបានរងការខូចខាតដោយតែអគ្គីភ័យនេះ។
គួរបញ្ជាក់ថា ភោជនីយ៍ដ្ឋាន យីហោ «កន្លែងថ្មី» ស្ថិតនៅចំណុចផ្ទះលេខ៨៨និងផ្ទះលេខ៩០តាមបណ្តោយ ផ្លូវលេខ១៣៨ កែងផ្លូវលេខ១៣៣ ក្នុងភូមិទី២ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹកថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០២៣ បណ្តាលអោយអ្នកលក់កាហ្វេម្នាក់ និងបុគ្គលិកហាង២នាក់ស្លា.ប់ជាបន្តបន្ទាប់ចំនួន៣នាក់ ។ បន្ទាប់ពីកើតមានអគ្គីភ័យ នៅវេលាម៉ោងប្រមាណ៣និង៣០នាទី នគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនជាងផ្សារដែកចំនួន៣នាក់ ដែលជាអ្នកបង្កអោយកើតមានអគ្គីភ័យនេះ។
ជាងផ្សារដែកចំនួន៣នាក់ដែលត្រូវឃាត់ខ្លួនខាងលើរួមមាន ១-ឈ្មោះអុន វ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ជាមេជាង ដែក ស្នាក់នៅបន្ទប់ជួល តាមផ្លូវលេខ ២១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ២-ឈ្មោះអុន ចាន់វ៉ូ ភេទប្រុស មុខរបរជាងផ្សារដែក និង៣-ឈ្មោះសុខ ក្រិត ភេទប្រុស អាយុ៣០ឆ្នាំ ជាងផ្សារដែក ។
ចំណែកជនរងគ្រោះដែលបានស្លា.ប់ចំនួន៣នាក់ខាងលើរួមមាន ១-ឈ្មោះកែម កូលីន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាអ្នកលក់កាហ្វេ មានស្រុកកំណើត ភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បានស្លា.ប់នៅកន្លែងកើតហេតុក្នុងបន្ទប់ទឹក ២-ឈ្មោះ ធឹម ផល ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ ជាអ្នករត់តុ មានស្រុកកំណើត ភូមិក្រាំងឬស្សី ឃុំមហាឬស្សី ស្រុកកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ បានស្លា.ប់នៅពេលបញ្ចូនទៅដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និង៣-ឈ្មោះសេង សំអាង ភេទប្រុស អាយ២៩ឆ្នាំ មុខរបរជាអ្នករត់តុ មានស្រុកកំណើត ក្នុងភូមិកោះកាពិ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង បានរងរបួសធ្ងន់ហើយបានស្លា.ប់កាលពីវេលាម៉ោងជាង២ឈានចូលថ្ងៃទី១ ខែកុម្ភះ ឆ្នាំ ២០២៣ ហើយត្រូវបានក្រុមគ្រួសារបញ្ចូនទៅតម្កល់ធ្វើបុណ្យនៅឈាបនដ្ឋានវត្តទឹកថ្លា ដើម្បីបូជា។
នៅវេលាម៉ោងប្រមាណ៧ព្រឹកថ្ងៃកើតហេតុ ម្ចាស់ហាងបានជួលជាង៣នាក់ អោយមកផ្សារដែកបន្ថែម ដើម្បីធ្វើប្លង់សេជាន់ទី១ ក្នុងហាងដើម្បីដាក់តុថ្មីទទួលភ្ញៀវបន្ថែម ។ នៅវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹក ខណះពេលដែលផ្សារជាង៣នាក់ មានការធ្វេសប្រហែស ពេលផ្សារបណ្តាលអោយកំទេចភ្លើងធូបធ្លាក់មកក្រោមលើឃ្លាំងទុកសម្ភារះ រួមមានប៉ុង និងសាឡុង ព្រមទាំងសម្ភារះផ្សេងៗទៀតនៅខាងផ្ទះល្វែងបង្កទៅជាអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។
ហេតុការណ៍នេះ បណ្តាលអោយជនរងគ្រោះទាំង៣នាក់ដែលកំពុងតែដេកនៅក្នុងបន្ទប់ ជាប់មិនអាចរត់ចេញរួច ហើយព្យាយាមសង្គ្រោះដោយខ្លួន ហើយម្នាក់ជាអ្នកលក់កាហ្វេបានរត់ចូលទៅស្លា.ប់ក្នុងបន្ទប់ទឹកជាន់ក្រោម ។ ចំណែកនារីម្នាក់បានព្យាយាមរត់ដែរ តែថប់ដង្ហើមដួលសន្លប់នៅកាំជណ្តើររហើយ ត្រូវបាននគរបាលសំរុកចូលទៅជួយសង្គ្រោះដែរ តែនាងបានថប់ដង្ហើមស្លា.ប់នៅពេលបញ្ចូនដល់មន្ទីរពេទ្យ ។ ដោយឡែក បុរសម្នាក់បានរត់ចេញទាំងភ្លើងឆេះពេញខ្លួន ហើយ ត្រូវបាននគរបាលហោរថយន្តបញ្ជូនទៅសង្គ្រោះដែរ តែក្រោយមកក៍បានស្លា.ប់បាត់បង់ជីវិតដែរ ៕

អត្ថបទដែលជាប់ទាក់ទង