ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅខេត្តកណ្តាល
ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅខេត្តកណ្តាល
ខេត្តកណ្តាល៖ នៅថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២៣ នៅចំណុចផ្លូវលំ ភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ម៉ៅ ភា ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។
វត្ថុតាងចាប់យករួមមាន៖
១-ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់ធំ០១ ធំល្មម០១តូច០១កញ្ចប់។
២-ម៉ូតូម៉ាក C១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខកណ្តាល 1W 4037 ចំនួន ០១គ្រឿង។
៣–ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១។
៤-កាបូបស្ពាយក្រណាត់ពណ៌ខ្មៅចំនួន០១ និងសម្ភារ:វេចខ្ចប់ចំនួន០១។
ប្រជាពលរដ្ឋបានផ្តល់ព័ត៌មានថាមានមនុស្សប្រុសម្នាក់ជិះម៉ូតូម៉ាក C១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខកណ្តាល 1W 4037 ជាមុខសញ្ញាជួញដូរគ្រឿងញៀន។ ពេលនោះសមត្ថកិច្ចក៌ប្រទះឃើញមុខសញ្ញាដែលមានភិនភាគដូចការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋដែលកំពុងជិះម៉ូតូម្នាក់ឯង កម្លាំងសមត្ថកិច្ចក៍ឃាត់សួរនាំ។ ពេលដែលកម្លាំងសមត្ថកិច្ចឃាត់ជនសង្ស័យក៍បើកម៉ូតូរត់គេចខ្លួនសមត្ថកិច្ចក៍តាមចាប់ខ្លួនបានមកវិញហើយធ្វើកាឆែកឆេរមិនមានវត្ថុតាងអ្វីនៅជាប់ខ្លួនជនសង្ស័យឡើយ។
ជនសង្ស័យបានឆ្លើយប្រាប់ថា ថ្នាំញៀនខ្លួនបានលាក់ទុកនៅក្នុងទូរក្នុងបន្ទប់ជួលរបស់ខ្លួនចំនួន០៣កញ្ចប់។ លោកមេប៉ុស្តិ៍បានរាយការណ៍ជូនលោកអធិការនិងសុំគោលការណ៍នាំជនសង្ស័យទៅបន្ទប់ជួល។ ពេលទៅដល់បន្ទប់ជួលជនសង្ស័យបាលចង្អុលបង្ហាញប្រាប់លោកមេប៉ុស្តិ៍កន្លែងទុកថ្នាំញៀនរួចលោកមេប៉ុស្តិ៍រាយការណ៍ជូនលោកអធិការនាំជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសួរនាំ។
ជនសង្ស័យបានឆ្លើយសារភាពថាម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់(ធំ០១,ធំល្មម០១និងតូច០១កញ្ចប់)ដែលសមត្ថកិច្ចឆែករកឃើញនោះគឺជារបស់ខ្លួនពិតប្រា
កដមែន ដែលបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះរស់នៅភ្នំពេញ យកមកឲ្យនៅចំណុចម្តុំវត្តពោធិព្រឹក ភូមិ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងតម្លៃ៤០០-០០០០៛(បួនលានរៀល)ពិតប្រាកដមែន ហើយជនសង្ស័យធ្លាប់ជួញដូរគ្រឿងញៀនអស់រយ:ពេល០៦ខែមកហើយ។ យកពីមនុស្សប្រុសមិនស្គាល់ឈ្មោះចំនួន៨លើក យកមកឲ្យនៅចំណុចខាងលើ។ ហើយយកម្តង៤០០-០០០០៛(បួនលានរៀល)យកមកលក់បន្តទៅខាងស្រុកស្អាងនិងស្រុកកៀនស្វាយ ខ្លួនមិនដែលលក់ថ្នាំឲ្យនាក់នៅក្រុងតាខ្មៅទេ។
ជនសង្ស័យរួមហ្នឹងវត្ថុតាងត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕