Banner KNP Detail Top

សំណុំរឿងឃាតកម្មគិតទុកជាមុន! ពោលគឺករណីសម្លាប់សង្សារ ដោយសារវិបត្តិផ្លូវចិត្ត លើកពេលប្រកាសសាលដីកាទៅថ្ងៃទី១៣ ខែកុម្ភៈ

សំណុំរឿងឃាតកម្មគិតទុកជាមុន! ពោលគឺករណីសម្លាប់សង្សារ ដោយសារវិបត្តិផ្លូវចិត្ត លើកពេលប្រកាសសាលដីកាទៅថ្ងៃទី១៣ ខែកុម្ភៈ

ភ្នំពេញ ៖ សវនាការនេះ បានសាកសួរដេញដោលចប់សព្វគ្រប់ តែប្រធានក្រុមប្រឹក្សាបានលើកពេលប្រកាសសាលដីកាទៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ។
កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ សំណុំរឿងឃាតកម្មគិតទុកជាមុន លោកជំទាវ គឹម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល និងលោក ង៉ែត សារ៉ាត់ អគ្គព្រះរាជអាជ្ញារង អមមហាអយ្យការ បានបើកសវនាការលើបណ្ដឹងប្ដឹងសារទុក្ខលើកទី២ របស់ជនជាប់ចោទឈ្មោះ សែម សាន ភេទប្រុស អាយុ២៨ឆ្នាំ ដែលជាប់ចោទពីបទ.ឃាតកម្មគិតទុកជាមុន ពោលគឺករណីសម្លា.ប់សង្សារដោយសារវិបត្តិផ្លូវចិត្ត។ ហើយខណៈពេលនេះ ជនជាប់ចោទបានទទួចស្នើសុំឲ្យតុលាការកំពូលបន្ធូរបន្ថយទោសពី៣០ឆ្នាំ មកនៅត្រឹម១៥ឆ្នាំ ដើម្បីបន្តរស់បានឃើញមុខម្តាយចាស់ជរាត.ទៅទៀត។

សូមបញ្ជាក់ថា ជនជាប់ចោទឈ្មោះ សែម សាន ត្រូវបានតុលាការជាន់ទាបសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ បានប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពីបទ.ឃា.តកម្មគិតទុកជាមុន និងបង្គាប់ឱ្យសងជំងឺចិត្ត៤០លានរៀលទៅដើមបណ្តឹងរដ្ឋប្បវេណី ។ បន្ទាប់ពីសាលាដំបូងផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ជនជាប់ចោទឈ្មោះ សែម សាន កើតទុក្ខមិនសុខចិត្តសម្រេចប្តឹងឧទ្ធរណ៍វិញ។ បន្ទាប់មកសាលាឧទ្ធរណ៍ភ្នំពេញ ក៏បានបើកសវនាការជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍នោះ និងបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ពោលគឺសាលក្រម និងសាលដីកា តុលាការទាំង២ថ្នាក់ សម្រេចដាក់ពន្ធនាគារលើជនជាប់ចោទអស់មួយជីវិត។
ក្រោយពីសាលាឧទ្ធរណ៍នៅតែតម្កល់ទោសឲ្យជាប់ពន្ធនាគារមួយជីវិតនោះ ជនជាប់ចោទឈ្មោះ សែម សាន មិនសុខចិត្តទៀតក៏បានប្តឹងសារទុក្ខទៅតុលាការកំពូល។ តុលាការកំពូល ក៏បានលើកយកបណ្តឹងសារទុក្ខរបស់ជនជាប់ចោទមកកាត់ក្តី ប៉ុន្តែនៅទីបំផុតប្រធានក្រុមប្រឹក្សាតុលាការកំពូលបានចាត់របៀប ដោយបង្វិលសំណុំរឿងនេះឲ្យទៅសាលាឧទ្ធរណ៍ជំនុំជម្រះសារជាថ្មី ហើយសាលាឧទ្ធរណ៍ភ្នំពេញសម្រេចប្រកាសសាលដីកាបន្ធូរបន្ថយទោសជនជាប់ចោទដាក់ពន្ធនាគារកំណត់៣០ឆ្នាំវិញ ។ ខណៈពេលសាលដីកាសាលាឧទ្ធរណ៍បានបន្ធូរបន្ថយទោសពីអស់មួយជីវិតមកនៅ៣០ឆ្នាំប៉ុណ្ណឹងហើយ ជនជាប់ចោទឈ្មោះ សែម សាន នៅតែមិនសុខចិត្តទេ ក៏បានប្តឹងសារទុក្ខទៅតុលាការកំពូលជាលើកទី២ ដោយបានទទួចស្នើសុំឲ្យតុលាការកំពូលដាក់ទោសរូបគេនៅត្រឹម១៥ឆ្នាំ ដើម្បីបានបន្តរស់ទាន់ម្តាយចាស់ជរា ដែលខ្លួនកំពុងផ្ទុកមេរោគដ៏អាចសាហាវផងនោះ ។
សូមរម្លឹកថា សំណុំរឿងឃាតកម្មគិតទុកជាមុនមួយនេះ បានកើតឡើងនៅចំណុចផ្ទះជួល បន្ទប់លេខ២៦z ជាន់ទី៦ ផ្លូវលេខ៣០ ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ដែលបទល្មើសនេះ មានចែងតាមបញ្ញតិមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។ ហើយប្រព្រឹត្តដោយជនជាប់ចោទឈ្មោះ សែម សាន ដែលបានចាក់សម្លាប់គូសង្សារ ព្រោះតែវិបត្តិផ្លូវចិត្ត។ នៅក្នុងសវនាការ ជនជាប់ចោទបានលាតត្រដាងថា ខ្លួនមានជំងឺប្រចាំកាយអេដស៍ ហើយឪពុកស្លា.ប់ចោល ចំណែកម្តាយចាស់ជរា ដូច្នោះស្នើសុំឲ្យលោកជំទាវប្រធានក្រុមប្រឹក្សាតុលាការកំពូល មេត្តាបន្ធូរបន្ថយទោសរូបគេចាប់ពី៣០ឆ្នាំ មកនៅត្រឹម១៥ឆ្នាំវិញ ដើម្បីឲ្យទាន់ដង្ហើមម្តាយចុងក្រោយ៕

អត្ថបទដែលជាប់ទាក់ទង