បង្ក្រាបទីតាំងបើកសិប្បកម្មអត់ច្បាប់មួយកន្លែង នៅក្នុងចំការស្វាយចន្ទី ភូមិស្រឡៅ ឃុំអន្លង់ជ្រៃ នៅស្ទឹងត្រែង

ស្ទឹងត្រែងៈ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ត្រីកងរាជអាវុធហត្ថស្រុកថាឡាបរិវ៉ាត់ សហការជាមួយ មន្ត្រីរដ្ឋបាលព្រៃឈើ បានចុះបង្ក្រាបទីតាំងបើកសិប្បកម្មអត់ច្បាប់មួយកន្លែង នៅក្នុងចំការស្វាយចន្ទី ភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ។ មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីកងរាជអាវុធហត្ថ បានចុះបង្ក្រាបទីតាំងរោងកែច្នៃ ផល-អនុផលព្រៃឈើ គ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ។
ក្រុមការងារ បានរឹបអូសឈើអារ ប្រភេទលេខ១(ផ្ចឹក) ចំនួន ៩៤ សន្លឹក ស្មើនឹង ១.៥២៦ ម៉ែត្រត្រីគុណ និងតាបឈូសឈើ ចំនួន ១ គ្រឿង ប្រព្រឹត្តឡើងដោយជន សង្ស័យឈ្មោះ តែម គីម ភេទប្រុស អាយុ៤២ឆ្នាំ នៅស្រុកស្វាយលើ ខេត្តសៀមរាប៕