Banner KNP Detail Top

សម្រេចតម្កល់អោយជនជាប់ចោទម្នាក់ លើបទល្មើសរំលោភលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុច្ចរិត មានទោសជាប់ពន្ធនាគារដដែល

សម្រេចតម្កល់អោយជនជាប់ចោទម្នាក់ លើបទល្មើសរំលោភលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុច្ចរិត មានទោសជាប់ពន្ធនាគារដដែល


កណ្តាល ៖ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ប្រភពព័ត៌មានពីសាលាឧទ្ធរណ៍បានឲ្យដឹងថា ក្រុមប្រឹក្សាជំនុំជំរះសាលាឧទ្ធរណ៍បានសម្រេចតម្កល់អោយជនជាប់ចោទម្នាក់ លើបទល្មើសរំលោភលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត មានទោសជាប់ពន្ធនាគារដដែល និងបើកផ្លូវប្ដឹងសារទុក្ខតាមកំណត់ច្បាប់។
ជនជាប់ចោទដែលតុលាការខេត្តកណ្ដាល និងសាលាឧទ្ធរណ៍ផ្ដន្ទាទោសនេះឈ្មោះ ថាច់ ថង ភេទប្រុសអាយុ៥១ឆ្នាំ មានទីលំនៅមុនពេលចាប់ខ្លួនផ្ទលេខ ២៤១ K ផ្លូវលេខ៦២ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ នេះបើយោងតាមដីកាបង្គាប់អោយចាប់ខ្លួន ១៧២ ដកបចខ/២២ ចុំថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២ របស់លោកចៅក្រម រស់ ផុនចាន់និមល ចៅក្រមជំនុំជំរះសាលាដំបូងខេត្តកណ្ដាល ។
ដីកាបង្គាប់អោយចាប់ខ្លួននេះបានបញ្ជាក់ថា ឈ្មោះ ថាច់ ថង ត្រូវបានផ្ដន្ទាទោសកំណត់អោយជាប់ពន្ធនាគាររយៈពេល១ឆ្នាំ និង៦ខែ ពីបទ ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត ប្រព្រឹត្តនៅភូមិអន្លង់ស្លែង ឃុំសំបូរមាស ស្រុកមុខកំពួល ខេត្តកណ្ដាល កាលពីឆ្នាំ២០១៨ តាមបញ្ញាតមាត្រា២៥៣ នៃច្បាប់ភូមិបាល ។
សេចក្ដីសម្រេចនេះបានបង្គាប់អោយសមត្ថកិច្ចសាធារណៈចាប់ខ្លួនជនជាប់ចោទបញ្ជូនមកព្រះរាជអាជ្ញា និងឃុំខ្លួនតាមអំណាចសាលក្រមស្របតាមបញ្ញាតមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទ័ណ្ឌ ។
ក្រោយចាប់ឃុំខ្លួនតាមអំណាចសាលក្រមជនជាប់ចោទបានប្ដឹងមកសាលាឧទ្ធរណ៍ ហើយត្រូវបានសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងខេត្តកណ្ដាលទុកជាបានការដដែល ពោលគឺអោយជនជាប់ចោទជាប់ពន្ធនាគារកំណត់១ឆ្នាំ និង៦ខែ ដដែល និងបើកផ្លូវប្ដឹងសារទុក្ខតាមកំណត់ច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង