Banner KNP Detail Top

សមត្ថកិច្ចស្រាវជ្រាវករណីគាស់ទូរមាស របស់អាជីវករលក់មាស នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី

សមត្ថកិច្ចស្រាវជ្រាវករណីគាស់ទូរមាស របស់អាជីវករលក់មាស នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគីរី : កាលពី យប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅចំណុច ភូមិអូរអាម ឃុំស្រែខ្ទុមស្រុកកែវសី ខេត្តមណ្ឌលគិរី មានករណីចោរធ្វើសកម្មភាពចូលគាប់ទូមាស មួយកន្លែង។
បញ្ហានេះ ដែលម្ចាស់ផ្ទះអះអាងថា បាត់បង់ទ្រព្យសម្បត្តិ គ្រឿងអលង្ការ សរុបជាទឹកប្រាក់ប្រមាណជា៧ម៉ឺនដូល្លារ។
នៅកន្លែងកើតសមត្ថកិច្ចរកឃើញអង្រឹងចំនួនពីរ ដែលគេសង្ស័យថា ជារបស់ជនសង្ស័យ ។ សមត្ថកិច្ចឱ្យដឹងទៀតថា, កំណាត់អង្រឹងខាងលើត្រូវបានតជាប់គ្នា ដែលគេសង្ស័យថា ក្រុមចោរគាប់ឡើងតាមដំបូលផ្ទះធ្វើសកម្មភាពប្រមូលរបស់របរបានហើយ គេចខ្លួនបាត់ស្រមោលតែម្តង។
ជនរងគ្រោះមានឈ្មោះ ប៊ិន ខេម ភេទប្រុស អាយុ ៥១ ឆ្នាំជនជាតិខ្មែរ មុខរបរ លក់មាស និង ប្រពន្ធ ឈ្មោះ ទឹម ណៃយៀប ភេទស្រី អាយុ៤៥ ឆ្នាំ ៕

 

អត្ថបទដែលជាប់ទាក់ទង