Banner KNP Detail Top

ក្រុមក្មេងទំនើង ៤នាក់ ឃាត់ខ្លួនបានភ្លាមៗ សង្ស័យប្រើប្រាស់អាវុធច្នៃ បាញ់ដោយគ្រាប់កង់ បណ្តាលអោយសមាជិកក្រុមប្រគុំតន្ត្រីខនសឺតម្នាក់ រងរបួសនៅលើឆាក បង្កការភ្ញាក់ផ្អើល

ក្រុមក្មេងទំនើង ៤នាក់ ឃាត់ខ្លួនបានភ្លាមៗ សង្ស័យប្រើប្រាស់អាវុធច្នៃ បាញ់ដោយគ្រាប់កង់ បណ្តាលអោយសមាជិកក្រុមប្រគុំតន្ត្រីខនសឺតម្នាក់ រងរបួសនៅលើឆាក បង្កការភ្ញាក់ផ្អើល

ខេត្តស្ទឹងត្រែង ៖ នៅ យប់ថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅកណ្តាលទីក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ សមាជិកក្រុមប្រគំតន្ត្រីម្នាក់ដែលរងរបួស មិនស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថាជាអ្នកភ្លេង។
មុនពេលកើតហេតុ ក្នុងរាត្រី៦នៃកម្មវិធីប្រគុំតន្ត្រីស្រាបៀមួយ ស្ថិតនៅបរិវេណមន្ទីវប្បធម៌និងវិចិត្រសិល្បៈកណ្តាលក្រុងស្ទឹងត្រែង ក្រុមតន្ត្រី ព្រមទាំងតារាចម្រៀងកំពុងសម្តែងកំដរការរីករាយសប្បាយដល់អ្នកគាំទ្រ ស្រាប់តែផ្អើលពេញលើឆាកដោយសារមានអ្នកភ្លេងម្នាក់រងរបួសចំសៀតផ្កា ដោយសារត្រូវគេបា.ញ់នឹងគ្រាប់កង់ ។
ភ្លាមៗ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តប្រចាំការបានឃាត់ខ្លួនក្រុមក្មេងទំនើងស្ថិតក្រោមការសង្ស័យផ្សេងគ្នាចំនួន៤នាក់ ឆែកឆេប្រទះឃើញមានរក្សាទុកនូវអាវុ.ធខ្លីម៉ាប្រាហា១ដើម មានគ្រាប់៧គ្រាប់ និងបង់១ ។
ករណីនេះ សមត្ថកិច្ចនៅពុំទាន់បង្ហាញអំពីព័ត៌មានលម្អិត និងអត្តសញ្ញាណក្រុងក្មេងទំនើងនោះនៅឡើយទេ តែបានបង្ហើបថា នាយប់ថ្ងៃទី២ កុម្ភៈ គឺមានសកម្មភាពច្រើនក្រុម ដែលកម្លាំងសមត្ថកិច្ចកំពុងស៊ើបអង្កេត។
ពាក់ព័ន្ធការឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើភ្លាមៗ គឺពុំទាន់ក្តាប់មុខសញ្ញាថាក្រុមមួយណាដែលប្រើប្រាស់អាវុ.ធប្រើដោយគ្រាប់កង់បា.ញ់ទៅលើក្រុមតន្ត្រីនោះដែរ ។
ពាក់ព័ន្ធការឆែកឆេលើខ្លួនក្រុមក្មេងទំនើងប្រទះឃើញអាវុធខ្លី ប្រជាពលរដ្ឋពិតជាមានការត្រេកអរជាខ្លាំង ប្រសិនពុំមានការឃាត់ខ្លួននិងរកឃើញអាវុធនោះ វានិងអាចបង្កគ្រោះដល់ប្រជាជនដោយប្រការណាមួយ ជាពិសេសការប្លន់ដោយប្រដាប់អាវុធតែម្តង៕

អត្ថបទដែលជាប់ទាក់ទង