សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ៣នាក់ ក្រោយបង្កឱ្យមានអគ្គីភ័យឆេះផ្ទះ និងហាងស្លាប់មនុស្ស ៣នាក់
សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ៣នាក់ ក្រោយបង្កឱ្យមានអគ្គីភ័យឆេះផ្ទះ និងហាងស្លាប់មនុស្ស ៣នាក់
ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែកុម្ភ ឆ្នំា២០២៣នេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ៣នាក់ ក្រោយបង្កឱ្យមានអគ្គីភ័យឆេះផ្ទះ និងហាងស្លាប់មនុស្ស ៣នាក់ កាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវលេខ១៣៨ កែងនឹងផ្លូវលេខ២៣៣ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ករណី អគ្គីភ័យនៅខណ្ឌទួលគោកមន្ត្រីបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះបញ្ជាក់ថា ដូច្នេះហេតុ ការណ៍គ្រោះអគ្គីភ័យនៅសង្កាត់ផ្សារដេរប៉ូទី២ ខណ្ឌ ទួលគោកកាលពីថ្ងៃទី៣១ ខែមករា ធ្វើឲ្យមនុស្សស្លាប់ចំនួន០៣នាក់។ ជនរងគ្រោះដែលស្លាប់ក្នុងគ្រោះអគ្គីភ័យនេះទី១.ឈ្មោះ កែម កូលីន ភេទប្រុស អាយុន៤២ ឆ្នាំ មុខរបរលក់កាហ្វេ មានស្រុកកំណើតនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ស្លាប់នៅកន្លែងកើតហេតុ, ទី២.ឈ្មោះ ធឹម ផល ភេទស្រី អាយុ២៨ឆ្នាំ មុខរបរជាអ្នករត់តុ មានស្រុកកំណើតនៅភូមិក្រាំងឬស្សី ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងទី៣ ឈ្មោះ សេង សំអាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាអ្នករត់តុ មានស្រុក កំណើតនៅភូមិកោះកាពិ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង បានរងរបួសរលាកភ្លើងធ្ងន់ធ្ងរ និងស្លាប់ពេលបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបាន១យប់។
ទីតាំងដែលឆាបឆេះ គឺជាហាងដែលកំពុងជួសជុលធ្វើជាប្រភេទ ផាប់ នាពេលរាត្រី ដោយសង់នៅជាប់នឹងហាងមួយយីហោ « កន្លែងថ្មី » ដែលជាហាងមានម្ចាស់រួមតែមួយ ៕