Banner KNP Detail Top

មានក្រដាសមួយសន្លឹក តើម្ចាស់ការដ្ឋានសិប្បកម្មខ្សាច់បក ឈ្មោះ វ៉ា សាក់ សុជាតិ ប្រើមធ្យោបាយដឹកជញ្ជូនដឹកខ្សាច់ចេញទាំងថ្ងៃទាំងយប់ លក់តាមរយះរថយន្តបែនខ្នាតយក្សប៉ះពាល់ជាមួយពលរដ្ឋជាច្រើនគ្រួសារ និងធ្វើឲ្យផ្លូវរងការខូចខាត

មានក្រដាសមួយសន្លឹក តើម្ចាស់ការដ្ឋានសិប្បកម្មខ្សាច់បក ឈ្មោះ វ៉ា សាក់ សុជាតិ ប្រើមធ្យោបាយដឹកជញ្ជូនដឹកខ្សាច់ចេញទាំងថ្ងៃទាំងយប់ លក់តាមរយះរថយន្តបែនខ្នាតយក្សប៉ះពាល់ជាមួយពលរដ្ឋជាច្រើនគ្រួសារ និងធ្វើឲ្យផ្លូវរងការខូចខាត


កំពង់ស្ពឺ ៖ មានក្រដាសមួយសន្លឹក តើម្ចាស់ការដ្ឋានសិប្បកម្មខ្សាច់បក ឈ្មោះ វ៉ា សាក់ សុជាតិ ប្រើមធ្យោបាយដឹកជញ្ជូនដឹកខ្សាច់ចេញទាំងថ្ងៃទាំងយប់លក់តាមរយះរថយន្តបែនខ្នាតយក្សប៉ះពាល់ជាមួយពលរដ្ឋជាច្រើនគ្រួសារនិងធ្វើឲ្យផ្លូវរងការខូចខាតចំណុចត្រង់នេះតើត្រឹមត្រូវទៅតាម វិញ្ញាបនបត្រ បញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីធនធានរ៉ែដែរឬយ៉ាងណាស្ថិតក្នុងភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ជាក់ស្តែងនៅថ្ងៃទី ២ ខែ កុម្ភះ ឆ្នាំ ២០២៣ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានត្អូញត្អែរប្រាប់ឲ្យអង្គភាពសារព័ត៌មានយើងដឹងថា រាល់ថ្ងៃនេះពួកគាត់រស់នៅប្រឈមការដីហុយធ្វើឱ្យប៉ះពាល់ដល់សុខភាព ហើយមួយវិញទៀតផ្លូវក៌រងការខូចខាតពិបាកធ្វើដំណើរខ្លាំងណាស់ដោយសាររថយន្តរបស់ថៅកែរលក់ខ្សាច់មួយកន្លែងដោយគេស្គាល់ឈ្មោះ វ៉ា សាក់ សុជាតិ មានស្រុកកំណើតនៅ ភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ខេត្តស្វាយរៀង សព្វថ្ងៃមកប្រកបមុខរបជា ម្ចាស់ការដ្ឋានសិប្បកម្មខ្សាច់បក ស្ថិតនៅតំបន់ភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈធ្វើអាជីវកម្មដោយគ្មានអាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក ខេត្ត និងជំនាញពាក់ព័ន្ធហាក់គ្មានអើពើជាមួយម្ចាស់ការដ្ឋានសិប្បកម្មខ្សាច់បកដោយដឹកលក់ចេញតាមរយះរថយន្តបែនខ្នាតយក្សនេះទាល់តែសោះបង្កឲ្យដីហុយប៉ះពាល់ដល់សុខភាពបលរដ្ឋនិងរងការខូចខាតផ្លូវសាធារណៈផងដែរគឺផ្តើមចេញពីររថយន្តបែនខ្នាតយក្សរបស់ថៅកែរសិប្បកម្មខាងលើនេះ។

យោងតាមប្រជាពលរដ្ឋជាច្រើនគ្រួសារបានឲ្យអង្គភាពយើងដឹង ១-មានឈ្មោះ អែម សាយ ភេទប្រុស អាយុ៥៤ឆ្នាំ ២-ឈ្មោះ ស៊ីម ដេ ភេទប្រុស អាយុ៤៥ឆ្នាំ ៣-ឈ្មោះ សូ ថា ភេទប្រុស អាយុ៦៤ឆ្នាំ ៤-ឈ្មោះ លួង សៀន ភេទស្រី អាយុ៤៤ឆ្នាំអ្នកទាំងអស់គ្នា រស់នៅក្នុងភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាននិយាយស្រដៀងគ្នាថា ពួកគាត់ក៏ដូចជាប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅសព្វថ្ងៃនេះជួបបញ្ហាប្រឈមខ្លាំងដីហុយ ដោយសារតែក្រុមរថយន្តដឹកខ្សាច់ធំៗបើកឆ្លងកាត់ទាំងយប់ ទាំងថ្ងៃ ធ្វើឱ្យរំខានដល់ការរស់នៅ ជាពិសេសប៉ះពាល់ដល់សុខភាព ម្យ៉ាងវិញទៀត ប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសសិស្សសាលា កុមារតូចៗ។ មិនតែប៉ុណ្ណោះក្រុមរថយន្តដឹកខ្សាច់ធំៗទាំងអស់នោះធ្វើឲ្យផ្លូវថ្នល់មុខផ្ទះរបស់ពួកគាត់ខូចស្ទើរតែទាំងស្រុងទៅហើយ បណ្តាលឱ្យដីហុយ និងជង្ហុកធំៗ។ យោងតាមប្រភពដដែលបានបន្តទៀតថាកន្លងមកពួកគាត់បានធ្វើការសំណូមពរដល់លោក មេភូមិ និងរារាំងមិនឱ្យក្រុមរថយន្តធ្វើការឆ្លងកាត់ផ្លូវនេះផងដែរ បើគ្មានដំណោះស្រាយទីមួយ ត្រូវស្រោចទឹក មុនធ្វើសកម្មភាពដឹកជញ្ជូន ទី២ ត្រូវជួសជុលផ្លូវដែលខូចខាតជង្ហុកធំៗនៅមុខផ្ទះរបស់ពួកគាត់ក៌ប៉ុន្តែគឺគោរពតាមការស្នើសុំបានតែ២ទៅ៣ថ្ងៃតែប៉ុណ្ណោះក្រោយមកគឺដ៌ដែលវាក្លាយជាភាពស៊ាំរបស់ម្ចាស់ការដ្ឋានទៅហើយ ក្នុងរាល់ការបិទផ្លូវសុំឲ្យស្រោចទឹកម្តងៗពួកគាត់សង្កេតឃើញតៃកុងរថយន្តបែនតែងតែឆ្លងយោបល់ទៅមេការនិងម្ចាស់ការដ្ឋានរហូត សម្រាប់តៃកុងរថយន្តគឺពួកមិនដឹងអ្វីនោះទេ? ជុំវិញករណីនេះដែរពលរដ្ឋបានលើកឡើងថា ចំពោះលោក ងួន វាសនាអភិបាលនៃគណ:អភិបាលស្រុកឱរ៉ាល់វ័យក្មេងគឺមិនដែលដឹងពីរសុខទុករបស់ប្រជាពលរដ្ឋនោះឡើយឬក៌មន្ត្រីថ្នាក់ក្រោមឱវាទមិនដែលរាយការណ៌ពីរ ក្រុមរថយន្តរបស់ ឈ្មោះ សាក់ សុជាតិ ជា ម្ចាស់ការដ្ឋានសិប្បកម្មខ្សាច់បក ស្ថិតនៅតំបន់ភូមិពោធិមាស ឃុំត្រពាំងជោ នេះដែរឬទេ?គឺ ខុសពីលោកមួង ធី អភិបាលស្រុកចាស់ ដែលតែងតែគិតគូរដោះស្រាយរាល់ដែលប្រជាពលរដ្ឋជួបបញ្ហានោះ។ កន្លងមកលោកមេភូមិ និងសមាជិកភូមិពោធិមាស ធ្លាប់សន្យាជាមួយប្រជាពលរដ្ឋថា មានក្រុមហ៊ុនបូមខ្សាច់ដឹកខ្សាច់ឆ្លងកាត់ភូមិយើង ហើយក្រុមហ៊ុនសន្យាថា ស្រោចទឹកមួយថ្ងៃ៣ដង ហើយបើផ្លូវរងការខូចខាត ខាងក្រុមហ៊ុនធ្វើការជួសជុល ប៉ុន្តែវាផ្ទុយស្រលះពីការសន្យានោះ។ ជាចុងក្រោយប្រជាពលរដ្ឋ ធ្វើការសំណូមពរដល់លោកងួនវាសនា អភិបាលនៃគណៈអភិបាលស្រុករ៉ាល់ គួរមានចំណាត់ការក្តៅទៅ ម្ចាស់ការដ្ឋានដឹកជញ្ជូនខ្សាច់លក់ខាងលើ ធ្វើការស្រោចទឹក និងជួសជុលផ្លូវដែលរងការខូចខាតពិបាកធ្វើដំណើរ និងហុយរាល់ថ្ងៃនេះផងបើមិនរាងចាលត្រូវរាយការណ៍បន្តតាមនិតិវិធីត្រូវបិទតែម្តង។ ដោយឡែកកន្លងមកលោក ប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ស្ពឺបាននិយាយឱ្យដឹងថា ទីតាំងជីកកាយរណ្តៅដី ឬបក បូមខ្សាច់ក្តី ប្រសិនបើការដឹកជញ្ជូនធ្វើឱ្យមានការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជំនាញនិងធ្វើការបិទអាជីវកម្មនោះភ្លាម។

ជុំវិញការចុះផ្សាយនេះ ដែរអង្គភាពសារព័ត៌មានយើងពុំអាចសុំការបំភ្លឺ ពីម្ចាស់ការដ្ឋានសិប្បកម្មខ្សាច់បក ស្ថិតនៅតំបន់ភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបាននោះទេដោយពុំមានលេខទំនាក់ទំនង។ អង្គភាពសារព័ត៌មានយើង ស្នើសុំឲ្យមានការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធផងដែរដែលសារព័ត៌មានយើងគ្មានគោលបំណងធ្វើឲ្យប៉ះពាល់ដល់អាជ្ញាធរមូលដ្ឋានឬស្ថាប័នបុគ្គលណាម្នាក់នោះឡើយក្រៅពីរផ្សព្វផ្សាយជាព័ត៌មានពិតជូនថ្នាក់ដឹកនាំលោកបានជ្រាបព័ត៌មានតែប៉ុណ្ណោះ។ អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ សូមទាក់ទង លេខទូរស័ព្ទតាមទូរទស្សន៌ tv online យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង