Banner KNP Detail Top

អគ្គិភ័យឆាបឆេះអស់ប្រមាណជា១០ហិកតា ដោយសារតែភ្លើងរាលពីស្រែរបស់ប្រជាពលរដ្ឋ ដុតទុកចោល

អគ្គិភ័យឆាបឆេះអស់ប្រមាណជា១០ហិកតា ដោយសារតែភ្លើងរាលពីស្រែរបស់ប្រជាពលរដ្ឋ ដុតទុកចោល

ខេត្តសៀមរាប ÷ កាលពី ថ្ងៃ ០២ ខែ កុម្ភះ ឆ្នាំ២០២៣ ដោយប្រើប្រាស់កម្លាំងសរុបចំនួន១៧នាក់ កម្លាំងសមត្ថកិច្ចចម្រុះស្រុកស្វាយលើ ខេត្តសៀមរាប បានសហការគ្នាជួយពន្លត់ភ្លើងឆាបឆេះចំការពូជឈើធ្នង់ ដែលស្ថិតក្នុងភូមិ សាស្ត្រស្រុកស្វាយលើ ត្រូវបានអគ្គិភ័យឆាបឆេះអស់ប្រមាណជា១០ហិចតា ដោយសារតែភ្លើងរាលពីស្រែរបស់ប្រជាពលរដ្ឋដុតទុកចោល ។
ករណីភ្លើងឆេះក្នុងចំការពូជឈើធ្នង់ លោកបានរាយការណ៍ទៅថ្នាក់លើ ដើម្បីសុំការជួយអន្តរាគមន៍ ហើយត្រូវបានលោក អៀង ពិសិដ្ឋ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្វាយលើ បានចាត់ឲ្យកម្លាំងចម្រុះ ដើម្បីចុះទៅជួយអន្តរាគមន៍ពន្លត់ភ្លើងដែលឆេះរាលក្នុងចំការពូជឈើធ្នង់។
កងកម្លាំងអធិការដ្ឋាននគរបាលស្រុក បានបញ្ជាយថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ចុះដល់ទីតាំងដែលភ្លើងកំពុងឆេះរាលដាល ហើយបានធ្វើការបាញ់ទឹកពន្លត់អណ្តាតភ្លើងឆេះរាល ដាលខ្លាំង និងកម្លាំងមួយចំនួនបានកាច់មែកឈើដើរវាយពន្លត់កាត់មុខភ្លើងកុំឲ្យឆេះរាលដាលទៅមុខ ។ ការចុះអន្តរាគមន៍ពន្លត់ភ្លើងព្រៃនេះក្រុមការងារបានប្រើអស់រយៈពេលជាង២ម៉ោងទើបអាចគ្រប់គ្រងស្ថានការណ៍បាន និង ពន្លត់បានជាស្ថាពរនៅវេលាម៉ោង១៧និង២០នាទីនាថ្ងៃដដែល ។
ករណីបង្កជាភ្លើងឆេះរាល ដាលចូលចំការពូជឈើធ្នង់ នេះ គឺបណ្តាលឆេះចេញពីដីស្រែរបស់តាក្របី (មិនស្គាល់នាមត្រកូល) ដែលនៅខាងត្បូងក្រៅក្រវាត់ព្រំចំការ ហើយទំហំនៃភ្លើងឆាបឆេះចំការពូជឈើធ្នង់ បានបណ្តាលខូចខាតប្រមាណជា១០ហិកតា។
គួររម្លឹកផងដែរថា នារដូវប្រាំងនេះភ្លើងឆេះព្រៃអាចកើតឡើងជាយថាហេតុ ដូច្នេះសូមបងប្អូនប្រជាពល រដ្ឋ ដែលប្រកបធ្វើស្រែចំការ នៅជាប់តំបន់ជម្រកព្រៃឈើ ក៏ដូចជាសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន មេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយរួមសហការគ្នា ការពារកុំឲ្យកើតមានឡើងភ្លើងឆេះព្រៃនិងផ្ទះសម្បែងរបស់បងប្អូន ដោយនេះជារដូវក្តៅហួតហែង គឺងាយបង្កឲ្យមានហានីភ័យកើតឡើង។ ម៉្យាងទៀតករណីនេះក៏បង្កឡើងពីជនខិលខូចមួយចំនួន តែងតែមានគំនិតមិនល្អ ដុតព្រៃដើម្បីវាតយកព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង