Banner KNP Detail Top

សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ…..

សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ…..


(ក្រចេះ) ៖ សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជានិងលោក វ៉ាង វិនធៀន (H.E. Mr. Wang Wentian)ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិ បតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះនិងផ្លូវតភ្ជាប់ក្រោម ឥណ ទានសម្បទានពីរដ្ឋាភិបាលប្រជាមានិតចិនចំនួយ១១៤លានដុល្លារ នៅថ្ងៃទី ២ ខែមករាឆ្នាំ២០២៣ ។

តាមការឲ្យដឹងពីលោមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានអោយដឹងថាស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះបើកការដ្ឋានសា ងសង់នេះគឺមានប្រវែង ១.៧៦១ម៉ែត្រ ។ ត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរីនិងត្រើយខាង លិចស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។
ស្ពាននេះនឹងត្រូវស្ថាបនាឡើងដោយ មានមុខកាត់ទទឹង ១៣,៥ ម៉ែត្រមានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅមកប្រវែង ៣,៥ម៉ែត្រ គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លងទៅមកប្រវែង ១,៧៥ម៉ែត្រផ្លូវថ្មើរជើងចំនួន២គន្លងទៅមកប្រវែង១ម៉ែត្រនិងបង្កាន់ដៃស្ពានសងខាងប្រវែង០,៥ ម៉ែត្រ។
ចំណែកឯផ្លូវតភ្ជាប់មានប្រវែងជាង ៣១ គីឡូម៉ែត្ររួមមាន ៖ ផ្លូវតភ្ជាប់ពីក្បាលមស្ពានមានប្រវែងជាង១៥គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន៤ ខ្សែនៅក្នុងក្រុងក្រចេះ មានប្រវែងជាង១៦ គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះនឹងត្រូវសាងសង់ពង្រីកនិងលើ កកម្រិតគុណភាពដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់៧សង់ទីម៉ែត្រដូចគ្នាដោយក្នុងនោះកំណាត់ផ្លូវ៤ខ្សែ ប្រវែងជាង ២៦ គីឡូម៉ែត្រនឹងត្រូវស្ថាបនាពង្រីកទទឹងចាប់ពី៩ម៉ែត្ររហូតដល់១៣ម៉ែត្រលើតួផ្លូវចាប់ពី១១ម៉ែត្រ រហូត ដល់១៩,៥ ម៉ែត្រនិងកំណាត់ផ្លូវ១ខ្សែ ប្រវែងជាង ៥គីឡូម៉ែត្រនឹងត្រូវពង្រីកទទឹង ១៩ម៉ែត្រលើតួផ្លូវ៣០ម៉ែត្រដែលមានគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍ចំនួន៤គន្ល ង (២ទៅ២មក)គន្លងផ្លូវសម្រាប់ទោចក្រ យានចំនួន២គន្លង(១ទៅ១មក)និងមាន សួនពុះទ្រូងផ្លូវនៅចំកណ្តាលប្រវែង៤ម៉ែត្រ ផងដែរ។ គម្រោងនេះនឹងបញ្ចូលនូវការសា ងសង់ស្ពានមធ្យមចំនួន៤កន្លែងប្រវែងសរុ ប៣៨៤ ម៉ែត្រដាក់លូគ្រប់ប្រភេទចំនួន ២៦ កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍គំនូ សចរាចរណ៍បង្គោលគីឡូម៉ែត្របង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។\


គម្រោងនេះនឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SC G)និងត្រួតពិនិត្យបច្ចេកទេសដោយក្រុ មហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអានប្រើប្រាស់រយៈពេលសាងសង់ចំនួ ន៤២ខែនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦។
លោកទេសរដ្ឋមន្ត្រីបានលើកឡើងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេ មេគង្គខេត្តក្រចេះរួមជាមួយផ្លូវតភ្ជាប់នេះគឺជាគម្រោងយុទ្ធសាស្រ្តមួយយ៉ាងសំខាន់សម្រាប់តភ្ជាប់ទំនាក់ទំនងនិងក្តីសង្ឃឹមរវាងប្រជាពលរដ្ឋរស់នៅត្រើយខាងកើតនិងប្រជាពលរដ្ឋរស់នៅត្រើយខាងលិចរួមទាំងតភ្ជាប់តំបន់ដាច់ស្រ យាលនៅភូមិភាគឦសានមកកាន់ទីប្រ ជុំជនផងដែរ។
លោកទេសរដ្ឋមន្ត្រីបន្តថាគម្រោងនេះ គឺជាផ្នែកមួយនៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាជាមួយផ្លូវជាតិនិងផ្លូវខេត្តសំខាន់ៗដូចជា៖ ត្រើយខាងលិចតភ្ជាប់ជាមួយផ្លូវជាតិលេខ៦ត្រង់ផ្លូវបំបែកកំពង់ថ្មខេត្តកំពង់ ធំបន្តឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវជាតិលេខ៧១Aតា មបណ្តោយមាត់ទន្លេមេគង្គឆ្ពោះទៅកា ន់ខេត្តស្ទឹងត្រែងនៅផ្នែកខាងលើនិងឆ្ពោះទៅខេត្តកំពង់ចាមនៅផ្នែកខាង ក្រោមទន្លេមេគង្គ។
ចំណែកឯនៅត្រើយខាងកើតវិញតភ្ជាប់ទៅផ្លូវជាតិលេខ៧ឆ្ពោះទៅខេត្តស្ទឹងត្រែ ងខេត្តរតនគិរីនិងខេត្តមណ្ឌលគិរីនិងត ភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែរ ឆ្ពោះទៅខេត្តត្បូង ឃ្មុំ រួចតភ្ជាប់ទៅផ្លូវជាតិលេខ ៧ ឆ្ពោះ ទៅខេត្តកំពង់ចាមឬខេត្តព្រៃវែងនិងបន្តឆ្ពោះទៅកាន់រាជធានីភ្នំពេញ។
ស្ពាន និងផ្លូវតភ្ជាប់នេះគឺជាហេដ្ឋារច នាសម្ព័ន្ធដ៏សំខាន់មួយដែលកើតឡើង ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិ បាលដើម្បីលើកកម្ពស់ការតភ្ជាប់អាស៊ា ននិងការតភ្ជាប់មហាអនុតំបន់មេគង្គ (GMS)ការតភ្ជាប់អនុតំបន់អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ(ACMECS) និងអនុតំបន់មេគង្គឡាន-ឆាងពិសេសចូល រួមលើកស្ទួយការអនុវត្តផែនការមេអភិ វឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា -ឡាវ-វៀតណាម (CLV) ដែលបានកើតឡើងក្រោមគំនិតផ្តួចផ្តើម ប្រកប ដោយគតិបណ្ឌិតនិងគិតគូរវែងឆ្ងាយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងគោលបំណងជួយអភិវឌ្ឍខេត្តស្ថិតនៅតំបន់ដាច់ស្រយាលក្នុងភូមិភាគឦសា នឱ្យមានការរីកចម្រើនព្រមៗគ្នាជាមួយបណ្តាខេត្តនានារបស់កម្ពុជាដែលអាចកាត់បន្ថយបាននូវគម្លាតនៃការអភិវឌ្ឍក្នុងប្រទេសនិងក្នុងតំបន់។

លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ក្រោយបញ្ចប់ការសាងសង់ស្ពាននិងផ្លូវតភ្ជាប់នេះនឹងជំរុញឱ្យមានសន្ទុះកើនឡើងនូវ សកម្មភាពដឹកជញ្ជូនពាណិជ្ជកម្ម និងវិនិយោគព្រមទាំងជំរុញការអភិវឌ្ឍវិស័ យកសិកម្មកសិ-ឧស្សាហកម្មនិងទេស ចរណ៍នៅតាមបណ្តាខេត្តស្ថិតនៅភូមិ ភាគឦសានរួមទាំងតំបន់ត្រីកោណអភិ វឌ្ឍន៍ផងដែរស្របតាមគោលនយោបា យនិងផែនការមេរបស់រាជរដ្ឋាភិបាល និងប្រទេសនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(CLV)។
ជាមួយគ្នានេះស្ពាននិងផ្លូវតភ្ជាប់នេះ នឹងជួយសម្រួលដល់ការធ្វើដំណើរផ្សេ ងៗរបស់ប្រជាពលរដ្ឋនៅក្នុងសកម្ម ភាពរស់នៅប្រចាំថ្ងៃការធ្វើដំណើររបស់ក្មួយៗសិស្សានុសិស្សទៅសាលារៀន និងការធ្វើដំណើររបស់បងប្អូនទៅកាន់មន្ទីរពេទ្យជាពិសេសនៅគ្រាអាសន្ន ឬយប់ព្រលប់ដោយពុំចាំបាច់ឆ្លងស្រឡា ងមិនចំណាយប្រាក់កាសនិងមានសុវត្ថិ ភាព ៕

អត្ថបទដែលជាប់ទាក់ទង