Banner KNP Detail Top

ឡចំហុយជ័រកៅស៊ូនៅចំណុចរោងចក្រសិប្បកម្មកែច្នៃជ័រកៅស៊ូមួយកន្លែង នៅភូមិទឹកទុំ ឃុំកំពាន់ ស្រុកមេមត់ អគ្គិភ័យឆាបឆេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច

ឡចំហុយជ័រកៅស៊ូនៅចំណុចរោងចក្រសិប្បកម្មកែច្នៃជ័រកៅស៊ូមួយកន្លែង នៅភូមិទឹកទុំ ឃុំកំពាន់ ស្រុកមេមត់ អគ្គិភ័យឆាបឆេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្

ខេត្តត្បូងឃ្មុំ ៖ ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២៣ ឡចំហុយជ័រកៅស៊ូនៅចំណុចរោងចក្រសិប្បកម្មកែច្នៃជ័រកៅស៊ូមួយកន្លែងនៅភូមិទឹកទុំ ឃុំកំពាន់ ស្រុកមេមត់ ត្រូវបានអគ្គិភ័យឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ។ ពេលដែលមានភ្លើងឆាបឆេះចេញពីលចំហុយជ័រកៅស៊ូសន្លឹករបស់ឈ្មោះ ត្រាយប៉េង សេង ភេទប្រុស អាយុ៦៥ឆ្នាំនៅភូមិទឹកទុំ ឃុំកំពាន់ ស្រុកមេមត់ បានទូរស័ព្ទប្រាប់មកកាន់លោកនាយប៉ុស្តិ៍កំពាន់ ដើម្បីឲ្យជួយអន្តរាគមន៍។ហើយលោកនាយប៉ុស្តិ៍ក៏បានទាក់ទងមកលោកវីរៈសេនីយ៍ឯកហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ ដើម្បីឱ្យរថយន្តពន្លត់អគ្គិភ័យរបស់អធិការនគរបាលស្រុកដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ចេញមកអន្តរាគមន៍មុនគេ។
ដំបូងគេបានឃើញភ្លើងឆេះចេញពីលចំហុយជ័រកៅស៊ូមួយ ដោយសារតែចម្ងាយផ្លូវរាងឆ្ងាយផងភ្លើងក៏បានឆាបឆេះរៀលទៅឡចំហុយជ័រកៅស៊ូមួយទៀតនៅក្បែរនោះដែលបង្កើតជាអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ បន្ទាប់មករថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកដំបែរបានចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់ធ្វើឲ្យភ្លើងដែលឆាបឆេះនោះបានរលត់ទៅវិញ និងគ្រប់គ្រងស្ថានការណ៍បាន។ ចំណាយរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្ត និងពញាក្រែកដែលចេញមកបានពាក់កណ្ដាលផ្លូវក្រោយពីទទួលដំណឹងថា ភ្លើងបានរលត់ក៏ត្រឡប់មកអង្គភាពវិញ។
ហេតុការណ៍នេះបណ្ដាលឱ្យខូចខាតក្នុងនោះរួមមាន: ជរ័កៅស៊ូចំនួន២ឡ ស្មើ៧តោនស្ងួត ឡចំនួន២សរុបជាទឹកប្រាក់ចំនួន ២៣០០០ដុល្លារ ដោយប្រើប្រាស់ឡានទឹកស្រុកមេមត់ និងស្រុកតំបែរយើងគ្រប់គ្រងស្ថានភាពបានទាំងស្រុងនៅវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃដដែល។
នៅក្នុងហេតុការណ៍នេះមិនមានកម្មករណាម្នាក់រងរបួសនោះទេ។ មូលហេតុវិញដែលបង្កឲ្យមានអគ្គិភ័យឆាប់ឆេះមកពីជ័រធ្លាក់ចូលឡតកំដៅជ័រឆ្អិនភ្លើងបានឆាបឆេះឡើងតែម្ដង។
ទីតាំងរោងចក្រជ័រកៅស៊ូកែច្នៃនេះបានបម្រើការងារជូនប្រជាពលរដ្ឋជាច្រើនគ្រួសារដោយទទួលបានប្រាក់កម្រៃសមរម្យ ដែលជៀសវាងចំណាកស្រុកទៀតផង។
សមត្ថកិច្ចក៏បញ្ជាក់ថា បុរសចំណាស់នេះ រស់នៅស្រុកក្រូចឆ្មារមានប្រពន្ធឈ្មោះផេង បានមកប្រកបរបរដាំដុះកៅស៊ូនេះនៅស្រុកមេមត់រយៈពេលជាង៣០ឆ្នាំហើយ។ពួកគាត់ជាមនុស្សមានមេត្តាធម៌ ប្រជាពលរដ្ឋចូលចិត្តគួរឱ្យស្រឡាញ់ទៀតផង៕

អត្ថបទដែលជាប់ទាក់ទង