Banner KNP Detail Top

អគ្គីភ័យលេបត្របាក់រថយន្តដឹកទំនិញមួយគ្រឿង បណ្ដាលឱ្យឆេះរថយន្ត គ្មានសល់ នៅចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប

អគ្គីភ័យលេបត្របាក់រថយន្តដឹកទំនិញមួយគ្រឿង បណ្ដាលឱ្យឆេះរថយន្ត គ្មានសល់ នៅចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប

ខេត្តសៀមរាប៖ ម្ចាស់រថយន្តឈ្មោះ មាស ហៅ ភេទប្រុស អាយុ៦៤ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
នៅថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២៣ ករណីអគ្គីភ័យមួយកើតឡើង បណ្តាលឲ្យឆេះរថយន្តដឹកទំនិញមួយគ្រឿង ម៉ាក Hyundai ពណ៌ប៉ៃតង ស្លាកលេខសៀមរាប 2C 0373 នៅចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
មូលហេតុបណ្ដាលឲ្យមានការឆេះនេះ គឺផ្ទុះកំប៉ុងស្រ្ពាយថ្នាំពណ៍និងសាំងក្រអូប ដែលនៅជិតគ្នាបណ្តាលឲ្យឆេះតែម្តង ។ ការខូចខាតរួមមាន ៖ ទូទឹកកកចំនួន១ ម៉ាសុីនបោកខោអាវចំនួន១ ចំណីត្រី១០ ការុង សាំងក្រអូប ១០កាដុង ស្ព្រាយថ្នាំពណ៌ ៥០កំប៉ុង និងសម្ភារគ្រឿងបំលាស់រថយន្តមួយចំនួនទៀត ។
នគរបាលនៃអធិការស្រុកប្រាសាទបាគងបានដឹកនាំកម្លាំងចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យចំនួន០១គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍អគ្គីភ័យនេះ ៕

អត្ថបទដែលជាប់ទាក់ទង