Banner KNP Detail Top

សមត្ថកិច្ចដកហូតម៉ូតូពលរដ្ឋជាច្រើនគ្រឿង ខណៈដែលពួកគាត់លួចឆ្លងដែនទៅធ្វើការ នៅប្រទេសថៃ ដោយខុសច្បាប់

សមត្ថកិច្ចដកហូតម៉ូតូពលរដ្ឋជាច្រើនគ្រឿង ខណៈដែលពួកគាត់លួចឆ្លងដែនទៅធ្វើការ នៅប្រទេសថៃ ដោយខុសច្បាប់

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដកហូតយកម៉ូតូចំនួន៤១គ្រឿងពីមន្ត្រីជំនាញនៅចំណុចជាប់មាត់អូរព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុច៩៩ ស្ថិតក្នុងក្រុមទី៥ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ម៉ូតូដែលពាក់ព័ន្ធជាមួយប្រជាពលរដ្ឋបានផ្ញើទុកនៅផ្ទះឈ្មោះ ស្រ៊ុន គឹមហ័ង ភេទស្រី អាយុប្រហែលជាង៤០ឆ្នាំមានទីលំនៅជាប់អូរព្រំដែនកម្ពុជា-ថៃ ដោយម្ចាស់ម៉ូតូទាំងអស់បានធ្វើដំណើរឆ្លងដែនដោយខុសច្បាប់តាមច្រករបៀងចូលទៅក្នុងប្រទេសថៃ(ទៅព្រឹកពេលល្ងាចត្រឡប់វិញ) ។
ក្រោយពេលប្រគល់ទទួលរួចហើយ ម៉ូតូទាំងអស់ត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន។ បន្ទាប់មកមានប្រជាពលរដ្ឋដែលជាម្ចាស់ម៉ូតូចំនួន ៣៥នាក់ក្នុងនោះប្រុស២៧នាក់បានឆ្លងដែនចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ និងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការសាកសួរនិងពន្យល់ណែនាំអប់រំអំពីផ្លូវច្បាប់ពាក់ព័ន្ធករណីឆ្លងដែនខុសច្បាប់ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនិងប្រគល់ម៉ូតូទៅឱ្យពួកគាត់ប្រើប្រាស់វិញផងដែរ។
ដោយឡែកម៉ូតូដែលនៅសល់ចំនួន ០៦ គ្រឿងនិងម៉ូតូកង់បី០១គ្រឿងត្រូវកម្លាំងសមត្ថកិច្ចនៅតែបន្តធ្វើការស្រាវជ្រាវរកម្ចាស់នៅពេលពួកគាត់វិលត្រឡប់មកពីប្រទេសថៃវិញ ដើម្បីហៅមកអប់រំណែនាំធ្វើកិច្ចសន្យាដោយឱ្យបងប្អូនប្រជាពលរដ្ឋបញ្ឈប់នូវការលួចឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសថៃបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង