Banner KNP Detail Top

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមពិធីបុណ្យមាឃបូជា នៅពុទ្ធគិរីកម្ពុជា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមពិធីបុណ្យមាឃបូជា នៅពុទ្ធគិរីកម្ពុជា

ខេត្តតាកែវ ៖ រសៀលថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមប្រារព្ធពិធីបុណ្យមាឃបូជា នៅពុទ្ធគិរីកម្ពុជា ស្ថិតក្នុងភូមិ អន្លង់ភ្ញៀវ ឃុំត្រពាំង គ្រញូង ស្រុកត្រាំកក់ ខេត្ដតាកែវ ។
បុណ្យមាឃបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។
ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន ១.២៥០អង្គ ជាសមាជិកក្នុងអង្គ មហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។
នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍មួយចំនួន១១ សម្រាប់ឲ្យ សមាជិកមហាសន្និបាតទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពីពុទ្ធសាសនា។
តាមកម្មវិធីបុណ្យ រួមមាន ៖
១.ដង្ហែរគ្រឿងសក្ការៈទៅកាន់សាលាធម្មសភា
២.ថ្វាយគ្រឿងសក្ការៈ និងបូជាទៀនធូបចំពោះព្រះអង្គ
៣.ប្រកាសទេវតា
៤.នម្សសកាព្រះរតនត្រៃ
៥.សមាទានសីល
៦.ប្រកាសមាឃបូជា
៧.សមាធិ
៨.បណ្តែតប្រទីប ៕

អត្ថបទដែលជាប់ទាក់ទង