Banner KNP Detail Top

បង្ក្រាបអ្នកលេងល្បែងបញ្ជល់មាន់ ឃាត់ខ្លួនមនុស្ស៤នាក់ និងវត្តុតាង នៅប៉ៃលិន

បង្ក្រាបអ្នកលេងល្បែងបញ្ជល់មាន់ ឃាត់ខ្លួនមនុស្ស៤នាក់ និងវត្តុតាង នៅប៉ៃលិន


ខេត្តប៉ៃលិន ៖ នៅ ថ្ងៃទី០៥ ខែ កុម្ភៈ ឆ្នាំ២០២៣ ករណីនេះ ឃាត់ខ្លួនអ្នកលេងល្បែងបញ្ជល់មាន់ និងដកហូតសម្ភារៈមួយចំនួនដូចខាងក្រោម ៖
*អ្នកលេងល្បែងបញ្ជល់មាន់ចំនួន ០៤ នាក់មាន ៖
ទី១. ឈ្មោះ ដួង ផង់ ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ទី២.ឈ្មោះ សាទ យឹម ភេទ ប្រុស អាយុ ៦៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ទី ៣. ឈ្មោះ ធាន ធា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ទី៤. ឈ្មោះ ញ៉ែម សាន ភេទ ប្រុស អាយុ ៤២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សម្ភារ:ដែលដកហូតបានមាន៖
*ម៉ូតូ ចំនួន ០៨គ្រឿង
ទី១.ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ក្រហម ស្លាកលេខ បាត់ដំបង B៩០៨៨ ចំនួន ០១គ្រឿង។
ទី២. ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង ១S-៥៩៦៧ ចំនួន ០១ គ្រឿង ។
ទី៣. ម៉ូតូម៉ាកស៊ុយហ៊្សូគីស្គុន ពណ៌ខៀវ ស្លាកលេខ ប៉ៃលិន ១A-៧៩៤២ ចំនួន ០១គ្រឿង ។
ទី៤. ម៉ូតូម៉ាកហុងដាវ៉េវអេស ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ ១Q-៥២០៩ ចំនួន ០១ គ្រឿង ។
ទី៥. ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខ ប៉ៃលិន ១A-០៧២៧ ចំនួន ០១ គ្រឿង (ម៉ូតូចាស់)។
ទី០៦. ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ស្លាកលេខ បាត់ដំបង ១J-៧៤៧៤ ចំនួន ០១ គ្រឿង ។
ទី០៧. ម៉ូតូម៉ាកសង់ម៉ូតូចាស់ គ្មានអាវ គ្មានស្លាកលេខ ចំនួន ០១ គ្រឿង ។
ទី០៨. ម៉ូតូម៉ាកវីវ៉ាម៉ូតូចាស់ គ្មានស្លាកលេខ ចំនួន ០១ គ្រឿង ។
*មាន់ជល់ ចំនួន ១៤ ក្បាល , កន្រ្តក សម្រាប់ដាក់មាន់ ចំនួន០៥ , ជញ្ចីញថ្លឹង ចំនួន ០១ , សង្វៀនសម្រាប់ជល់ ចំនួន ០១ និងស៊ុសម្រាប់ក្រុងមាន់ ចំនួន ០៩ សម្ភារៈសម្រាប់ជល់មាន់មួយចំនួនទៀត ។
វត្ថុតាងដែលបានដកហូតនិងអ្នកជល់មាន់ចំនួន ០៤ នាក់ត្រូវបានឃាត់ខ្លួន យកមកអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង