Banner KNP Detail Top

លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយព្រះសង្ឃ សាមណនិស្សិត និងប្អូនៗនិស្សិតខ្មែរដែលកំពុងគង់នៅ និងសិក្សារៀនសូត្រនៅក្នុងប្រទេសឥណ្ឌា

លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយព្រះសង្ឃ សាមណនិស្សិត និងប្អូនៗនិស្សិតខ្មែរដែលកំពុងគង់នៅ និងសិក្សារៀនសូត្រនៅក្នុងប្រទេសឥណ្ឌា

ប្រទេសឥណ្ឌា : ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅនៅរដ្ឋធានីញ៉ូដេលីសាធារណរដ្ឋឥណ្ឌា នៅថ្ងៃសៅរ៍ ទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៣ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជួបសំណេះសំណាលជាមួយព្រះសង្ឃ សាមណនិស្សិត និងប្អូនៗនិស្សិតខ្មែរដែលកំពុងគង់នៅ និងសិក្សារៀនសូត្រនៅក្នុងប្រទេសឥណ្ឌា។
សូមជម្រាបថា, ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅនៅរដ្ឋធានីញ៉ូដេលសាធារណរដ្ឋឥណ្ឌា លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះហត្ថលេខាជាមួយ លោកនាយឧត្តមសេនីយ៍ MANOJ PANDE មេបញ្ជាការកងទ័ព ជើងគោកឥណ្ឌាលេីលក្ខខណ្ឌស្តីពីការបង្កើតក្រុមការងារ Army to Army Staff Talks រវាង កងទ័ពជេីងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទនិងកងទ័ពជេីងគោកនៃសាធារណៈរដ្ឋឥណ្ឌ។
សូមបញ្ជាក់ថា, នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយនឹង លោក ស៊ុប្រាម៉ានៀម ជែស្យាងការ (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ខណៈដែលលោកឧត្តមសេនីយ៍កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីញ៉ូដេលី សាធារណរដ្ឋឥណ្ឌា >

អត្ថបទដែលជាប់ទាក់ទង